ខេត្តកំពង់ស្ពឺ៖ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួង ធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួងចុះត្រួតពិនិត្យវឌ្ឍនភាពនៃការដ្ឋានជីកស្ដារប្រព័ន្ធប្រឡាយរលាំងជ្រៃខាងត្បួងក្នុងភូមិសាស្រ្តឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពងស្ពឺ។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា ប្រព័ន្ធប្រឡាយរលាំងជ្រៃខាងត្បូងនេះនឹងជួយរំដោះទឹកក្នុងបរិមាណ ១០០ ម៉ែត្រគូបក្នុងមួយវិនាទីទៅកាន់តំបន់សមុទ្រតាមពីរច្រកគឺខេត្តតាកែវ និងខេត្តកំពត ហើយតួនាទីដ៏ធំមួយទៀតគឺនឹងជួយដោះស្រាយការជន់លិចក្នុងខេត្តកំពង់ស្ពឺ តាកែវ និងខេត្តកណ្តា ល ព្រមទាំងជួយបង្កើនទិន្នផលប្រពលវប្បកម្មដាំដុះរបស់បងប្អូនប្រជាកសិករក្នុងបណ្តាខេត្តខាងលើផងដែរ៕






