លោកដុលណាល់ត្រាំ (Donald Trump) នឹងបំបែកកំណត់ត្រាសេដ្ឋកិច្ចរបស់ប្រធានាធិបតី ចូ បឌឌិន ប៉ុន្មានថ្ងៃមុនពេល លោកស្រីKamala Harris បង្ហាញរបៀបវារៈសេដ្ឋកិច្ចរបស់គាត់នៅក្នុងសុន្ទរកថាគោលនយោបាយដ៏សំខាន់ជាលើកដំបូងរបស់លោកស្រី Kamala Harris ក្នុងនាមជាបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ។
យុទ្ធនាការរបស់លោក Trump ក្នុងការថ្លែងសុន្ទរកនៅក្នុងទីក្រុង Asheville ក្នុងស្ថានភាពសមរភូមិដ៏សំខាន់នៃរដ្ឋ North Carolinaគឺ ស្តីពី “ការលំបាកផ្នែកសេដ្ឋកិច្ចដែលបង្កើតឡើងដោយរដ្ឋបាល Harris-Biden” ។
ដោយលលោកត្រាំលើកឡើងថា”ប្រជាជនអាមេរិកដែលធ្វើការធ្ងន់កំពុងរងទុក្ខដោយសារតែគោលនយោបាយសេរីនិយមដ៏គ្រោះថ្នាក់របស់រដ្ឋបាល Harris-Biden”។
បើយោងតាមការស្រាវជ្រាវដោយសាកលវិទ្យាល័យ Michigan នៅក្នុងការស្ទង់មតិដ៏សំខាន់ដំបូងនៃការបោះឆ្នោតដើម្បីបង្ហាញពីគណបក្សសាធារណរដ្ឋនៅពីក្រោយបញ្ហានេះ ប្រជាជនអាមេរិកកាន់តែច្រើនជឿទុកចិត្តលើអនុប្រធានាធិបតី Kamala Harris ដើម្បីគ្រប់គ្រងសេដ្ឋកិច្ចជាង ការជឿទៅលើលោកត្រាំ ពី ៤២ ភាគរយ៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច






