ភ្នំពេញ៖បុរសជនតិចិនម្នាក់ជាអ្នកបើកបររថយន្តតាក់សុីឯកជនបានដឹកភ្ញៀវ២នាក់ ជាជនជាតចិនដូចគ្នាពីទឹកថ្លាទៅម្តុំសុីធីអិនបានឈ្លោះប្រកែករករឿងគ្នាជាមួយអ្នកបើក រថយន្ត រួចហើយវាយកញ្ចក់រថយន្តមួយដៃបណ្តាលអោយបែកស្រាំបង្កការភ្ញាក់ផ្អើលសមត្ថកិច្ចមូលដ្ឋានចុះមកជួយសម្របសម្រួលភ្លាមៗ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១នឹង៣៥នាទីរំលងអាធាត្រឈានចូលថ្ងៃទី១១ខែឧសភាឆ្នាំ២០២០តាមបណ្តោយផ្លូវជាតិលេខ ៥នៅចំណុចក្បែរនឹងឃ្លាំងសាំងសូគីមិចស្ថិតនៅក្នុងសង្កាត់ឬស្សីកែវខណ្ឌឬស្សីកែវ។
តាមប្រភពព័ត៌មានពីអ្នកបើកបររថយន្តតាក់សុីបានអោយដឹងថាមុនពេលកើតហេតុគឺគាត់បានដឹកភ្ញៀវចំនួន២នាក់ដែលជាបុរសជនជាតិចិនដូចគ្នាតាមរថយន្តមួយគ្រឿងម៉ាកអាលផាតពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AV-5700ដឹកពីទឹកថ្លាទៅម្តុំCTN។
បន្ទាប់មកអ្នកបើកបររថយន្តតាក់សុីឯកជនបាននិយាយថាហេតុអីបានជាអោយគាត់ដឹកចុះដឹកឡើងចឹង?ភ្លាមៗនោះដែរស្រាប់តែជនជាតិចិន២នាក់នោះដែលអង្គុយក្នុងរថយន្តបានខឹងរួចវាយមួយដៃចំកញ្ចក់រថយន្តខាងមុខបណ្តាលអោយបែកស្រាំភ្លាមនោះអ្នកបើកបររថយន្តបានតេហៅមេការអោយមកជួយដោះស្រាយបណ្តា លឲ្យមានការភ្ញាក់ផ្អើលទៅដល់សមត្ថកិច្ចចុះទៅជួយ សម្របសម្រួលអស់រយះពេលជាច្រើនម៉ោង។
ចំណែកជនបង្កជាជាតិចិននោះបានប្រកែកថាខ្លួនមិនបានវាយនោះទេរួចហើយបានតេហៅគ្នីគ្នាមកជួយថែមទៀតបន្ទាប់មកបំរុងដើរគេចខ្លួនត្រូវបានអ្នកបើករថយន្តតាក់សុីឃាត់និងបានតេហៅអោយមិត្តភក្រឲ្យមកជួយដោះស្រាយផងដែរ។
ក្រោយពេលកើតហេតុខាងលើនេះជនបង្កព្រមធានាជួសជុលការខូចខាតដូចដើមឡើងវិញដើម្បីបញ្ចប់រឿងព្រោះមិនចង់ឲ្យមានបញ្ហាវែងឆ្ងាយ៕
Posted by SEATV News 24 Hours on Sunday, 10 May 2020





