សុន្ទរកថារបស់សម្តេចតេជោនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានបូក ៣ ដែលមានសមាជិកអាស៊ានទាំង ១០ បូកជាមួយចិន ជប៉ុន និងកូរ៉េខាងត្បូង រៀបចំឡើងតាមវីដេអូខិនហ្វើរិន កាលពីថ្ងៃអង្គារ សប្តាហ៍នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសរសើរដល់សកម្មភាពអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា។
សម្តេចស្នើឲ្យអគ្គលេខាធិការអង្គការនេះ ដោយខិតខំបន្តការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ នៅកម្ពុជាតទៅទៀត កុំខ្វល់ពីការព្រមានពីសំណាក់ប្រទេសដទៃ។
គួរជម្រាបថា ទោះបីជាសម្តេចតេជោ មិនបានលើកចំឈ្មោះប្រទេសណាមួយក៏ដោយ តែការថ្លែងរបស់សម្តេចបានធ្វើឡើងបន្ទាប់ពីពេលថ្មីៗនេះ សហរដ្ឋអាមេរិកបានប្រកាសផ្ដាច់ជំនួយទៅឲ្យអង្គការសុខភាពពិភពលោក WHO ដែលសហរដ្ឋអាមេរិកធ្លាប់បានផ្ដល់ជំនួយទៅអង្គការនេះ ពី ៤០០លានទៅ ៥០០លានដុល្លារក្នុង ១ឆ្នាំ៕





