នៅក្នុងសារសម្លេងផ្ញើទៅកាន់គណៈរដ្ឋមន្ត្រី សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានណែនាំមន្ត្រីជាន់ខ្ពស់របស់ខ្លួនកុំឲ្យមានការខ្ជីខ្ជាចំពោះការធ្វើចត្តាឡីស័កក្រោយប៉ះ ពាល់ទាក់ទងផ្ទាល់ជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជ កម្មហុងគ្រី។
សម្ដេចតេជោ បានបញ្ជាក់ថាការនៃការដាក់ខ្លួនឯងនៅដាច់ដោយឡែក១៤ ថ្ងៃនេះ សម្ដេច បានលុបចោលកម្មវិធីសំខាន់ៗជាច្រើន រាប់ទាំងពិធីចុះហត្ថ លេខាការទទួលជំនួយពីប្រទេសជប៉ុន ការចូលរួមបិទសិក្ខា សាលានៅក្រសួងមហាផ្ទៃ ការដង្ហែព្រះមហាក្សត្រចូលរួមថ្ងៃ 9 វិច្ឆិកា ការចុះចែកពូជស្រូវជូនដល់ប្រជាកសិករខេត្តពោធិ៍ សាត់ បាត់ដំបង និងបបន្ទាយមានជ័យ។
សូមជម្រាបថាគិតមកដល់ពេលនេះ មន្ត្រីជាន់ខ្ពស់កម្ពុជា រួមជាមួយអ្នកពាក់ ព័ន្ធជាង៨០០ នាក់ត្រូវបានក្រសួងសុខាភិបាលធ្វើតេស្តអវិជ្ជមានកូវីដ-១៩៕





