(ខេត្តក្រចេះ,ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០)៖ សាកសពបុរសម្នាក់ ត្រូវបានគេគេប្រទះឃើញដេកស្លាប់នៅក្នុងព្រៃខាង ក្រោយភូមិ នៅស្រុកសំបូរ ក្នុងបរិវេណដីវិនិយោគរបស់ក្រុមហ៊ុនចិន ។
សាកសពរបស់បុរសរងគ្រោះឈ្មោះណូ បញ្ញា អាយុ៥០ឆ្នាំ មានទីលំនៅភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ត្រូវបានគេប្រទះឃើញក្នុងព្រៃបរិវេណក្រុមហ៊ុនវិនិយោគរបស់ចិន គូស៊ីម៉ែនស្ថិតក្នុងស្រុកសំបូរ កាលពីយប់ថ្ងៃទី២២ ខែមិថុនា ក្រោយពីជនរងគ្រោះបានបាត់ចេញពីផ្ទះអស់រយៈ២ថ្ងៃ។
ស្រ្តីជាប្រពន្ឋរបស់ជនរងគ្រោះឈ្មោះ វន មុំ អាយុ៤៧ឆ្នាំ បានប្រាប់នគរបាលថា ប្តីរបស់ គាត់បានបាត់ចេញពីផ្ទះតាំងពីថ្ងៃទី២០ ខែមិថុនា។ ក្រោយពេលបាត់ខ្លួនគាត់ក៏បានប្តឹងទៅមេ ភូមិឲ្យជួយស្វែករក។
លុះដលយប់ថ្ងៃទី២២ ខែមិថុនា ក៏មានការប្រទះឃើញសាកសពរបស់ប្តី គាត់នៅក្នុងព្រៃក្នុងបរិវេណរបស់ក្រុមហ៊ុនចិន។
ជុំវិញការស្លាប់របស់បុរសរងគ្រោះនេះ ក៏ត្រូវបាននគរបាលព្រហ្មទណ្ឌស្រុកសំបូរ បាន កំណត់ថា ជាករណីឃាតកម្ម។ ព្រោះសាកសពបុរសរងគ្រោះ មានស្នាមជាំលើកិញ្ចឹង.កនិងនៅលើ ចិញ្ចើម។
នគរបាលស្រុកសំបូរ បញ្ជាក់ថា ករណីឃាតកម្មនេះ នគរ
បាលកំពុងតែស្រាវជ្រាវយ៉ាងសកម្មរកមុខសញ្ញាប្រព្រឹត្ត។







