នៅព្រឹកថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ឯកឧត្តមបណ្ឌិត កៅ គឹម ហួន អគ្គលេខាធិការអាស៊ាន បានជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសហ្វីលីពីន លោកជំទាវ Theresa P. Lazaro។
នៅក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាលើកិច្ចការដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន រួមទាំង ការអនុវត្តសេចក្តីសំរេចរបស់មេដឹកនាំអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលទើបបញ្ចប់កាលពីពេលថ្មីៗនេះ នៅទីក្រុងហ្សការតា សាធារណរដ្ឋឥណ្ឌូណេស៊ី។
បន្ទាប់ពីជំនួបនេះ ក៏មានការពិសាអាហារថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋ/រាជទូតនៃបណ្តាប្រទេសសមាជិកអាស៊ាន ប្រចាំហ្វីលីពីនផងដែរ។






