ឯកឧត្តម យឿន យឿត ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានកត់សម្គាល់ឃើញថា ការសម្រេចចិត្តដាក់ទុនវិនិយោគនៅកម្ពុជាពីសំណាក់ក្រុមវិនិយោគិនបរទេសជាបន្តបន្ទាប់ក្នុងរយៈ ពេលចុងក្រោយនាពេលនេះបានសបញ្ជាក់ឲ្យឃើញថា ក្រុមវិនិយោគិនទាំងនោះបានមើលឃើញច្បាស់អំពីសុខសន្តិភាព និងស្ថេរភាពសង្គម និងមានគោលនយោបាយច្បាស់លាស់របស់រាជរដ្ឋាភិបាលដែលដឹកនំាដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីរបស់កម្ពុជា។ ឯកឧត្តម យឿន យៀត បានលើកឡើងថា ដូចអ្វីដែលឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជា អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញយ៉ាងដូច្នេះដែរថាខែមករា ឆ្នាំ២០២៤នេះ កម្ពុជា ទទួលបានគម្រោងវិនិយោគបន្ថែមរហូតដល់ទៅ៣២គម្រោង ខណៈគម្រោងទាំងនេះគឺនឹងផ្តល់ការងារចំនួន២៩ពាន់កន្លែង ដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ហើយភាគច្រើនគម្រោងទាំងនេះភាគច្រើនគឺអ្នកវិនិយោគប្រទេសទាំងអស់។
ឯកឧត្តម យឿន យឿត បានលើកឡើងទៀតថា ក្នុងរយៈពេលជាង៥ខែ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិ អាណត្តិទី៧ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំសម្តេចបានដាក់ចេញនូវគោលនយោបាយច្បាស់លាស់ ត្រឹមត្រូវបំផុត ដោយគោលនយោបាយទាំងនេះគឺដើម្បីផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិទាំងមូល។
ជាក់ស្តែងក្នុងដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ទៅកាន់បរទេសទាំងអស់ក្រោយកាន់តំណែងជានាយករដ្ឋមន្រ្តីនោះ គឺសម្តេចតែងតែដើរទាក់ម៉ូយ ដើរគោះទ្វាគេ ដើម្បីទាក់ទាញពួកគេឲ្យមកធ្វើការវិនិយោគនៅកម្ពុជា បន្ថែម ជាលទ្ធផលដូចអ្វីដែល ឯកឧត្តមឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបង្ហាញយ៉ាងដូច្នេះដែរ ថាគ្រាន់តែក្នុងខែមករា ឆ្នាំ២០២៤នេះ មានគម្រោងវិនិយោគរហូតដល់ទៅ៣២គម្រោង ត្រូវបានអនុញ្ញាតឱ្យធ្វើសកម្មភាពហើយគម្រោងទាំង៣២នេះ មានទុនវិនិយោគសរុបជាង ១៨៧លាន ដុល្លារអាម៉េរិក និងអាចបង្កើតការងារបានជិត ២៩ពាន់កន្លែង។
ឯកឧត្តមទីប្រឹក្សារាជរដ្ឋាភិបាល លើកឡើងបន្ថែមទៀតថា ក្រុមវិនិយោគបរទេស ដែលសម្រេចចិត្តមក ដាក់ទុនវិនិយោគនៅកម្ពុជានេះ គឺដោយសារតែពួកគេមានទំនុកចិត្តលើការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការធានាបាននូវសុខសន្តិភាព និងស្ថេរភាពសង្គមកម្ពុជា ដើម្បីធ្វើឱ្យច្រវ៉ាក់ផលិតកម្មរោងចក្ររបស់ពួកគេអាចដំណើរការដោយរលូត និងគ្មានឧបសគ្គជាដើមនោះ។
បន្ថែមពីលើនេះ អ្នកវិនិយោគមានជំនឿចិត្តលើការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការធ្វើឱ្យការវិនិយោគរបស់ពួកគេទទួលបានផ្លែផ្កាតាមរយៈគោលនយោបាយវិនិយោគប្រកបដោយភាពបត់បែន លើកទឹកចិត្តខ្ពស់ និងអនុគ្រោះខ្ពស់៕






