មនុស្សម្នាក់បានស្លាប់ និង ២១ នាក់ទៀតបានរងរបួសនៅក្នុងការបាញ់ប្រហារក្នុងរដ្ឋមីសសួរី នៅពេលបញ្ចប់ការដង្ហែក្បួនដង្ហែជ័យជម្នះ ស៊ុបភើ បូល របស់រដ្ឋកាន់សាស ស៊ីធី។
ក្រុមមន្ត្រីបាននិយាយថា ពួកគេបានព្យាបាលជនរងគ្រោះចំនួន ៨នាក់ ដែលស្ថិតក្នុងស្ថានភាពគំរាមកំហែងដល់អាយុជីវិតភ្លាមៗ និង៧នាក់ផ្សេងទៀត បានរងរបួសក៏អាចបង្ហាញពីការគំរាម កំហែងដល់អាយុជីវិតដូចគ្នា។ កុមារប្រាំបួននាក់ស្ថិតក្នុងចំណោមអ្នករងរបួស ពួកគេទាំងអស់ត្រូវបានគេរំពឹងថានឹងជាសះស្បើយ។
ប៉ូលីសបាននិយាយថា ពួកគេបានចាប់ខ្លួនជនសង្ស័យបីនាក់ពាក់ព័ន្ធនឹងការបាញ់ ប្រហារនេះ។

ការបាញ់ប្រហារត្រូវបានបាញ់ចេញពីភាគខាងលិចនៃស្ថានីយ៍យូញៀន ដែលជាស្ថានីយ៍រថភ្លើងនៅកណ្តាលទីក្រុងកាន់សាស ជាកន្លែងដែលក្បួនដង្ហែរបានបញ្ចប់នៅម៉ោងប្រហែល ១៤:០០ ម៉ោងក្នុងស្រុក។ អ្នកគាំទ្ររាប់ពាន់នាក់ បានប្រមូលផ្តុំគ្នា ដើម្បីចូលរួមទស្សនាពិធីបុណ្យនេះ។ របាយការណ៍ក្នុងស្រុកបាននិយាយថាកីឡាករកានសាស ស៊ីធី ឈីហ្វ គឺស្ថិតលើឆាកនៅទីនោះ អំឡុងពេលដែលការបាញ់ប្រហារដំបូងបានផ្ទុះឡើង។ ពួកគេក៏មិនបានចែករំលែកព័ត៌មានណាមួយអំពីជនសង្ស័យដែល ត្រូវបានចាប់ខ្លួន រួមទាំងអ្វីដែលអាចនាំឱ្យមានការបាញ់ ប្រហារនោះ៕
ប្រែសម្រួលដោយ ៖ មិត្ត មួយហ្គិច






