ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានថា ការកម្ចាត់រុស្ស៊ីនៅអ៊ុយក្រែន គឺមិនអាចកំណត់បានឡើយ ប៉ុន្តែលោកបានទទូចថា លោកមិនស្វែងរកការពង្រីកសង្រ្គាមទៅកាន់ប្រទេសជិតខាង ដូចជាប៉ូឡូញ និងឡាតវីទេ។ នៅក្នុងបទសម្ភាសន៍ដ៏ល្បីមួយជាមួយអតីតពិធីករ Fox News លោក Tucker Carlson លោក Putin បានបដិសេធថា លោកមិនមានមហិច្ឆតាលើទឹកដីនៅទូទាំងទ្វីបអឺរ៉ុបទេ។
លោក បាននិយាយថា លោកនឹងបញ្ជូនកងទ័ពទៅកាន់ប្រទេសជិតខាងតែប៉ុណ្ណោះ ប្រសិនបើត្រូវបានវាយប្រហារជាមុន។
ក្នុងអំឡុងពេលបទសម្ភាសន៍រយៈពេលពីរម៉ោង លោកពូទីននិយាយយ៉ាងវែងអំពីប្រវត្តិសាស្ត្រនៃអឺរ៉ុបខាងកើត និងរុស្ស៊ី មេដឹកនាំរុស្ស៊ី និងបាននិយាយថា រដ្ឋាភិបាលរបស់លោក កំពុងទាក់ទងជាមួយសហរដ្ឋអាមេរិក ហើយថាដំណោះស្រាយដោយសន្តិវិធីចំពោះសង្គ្រាម នឹងអាចធ្វើទៅបានលុះត្រាតែទីក្រុងវ៉ាស៊ីនតោនបញ្ឈប់ក្នុងការ ផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន។
លោក Carlson បានចោទសួរម្តងហើយម្តងទៀតអំពីហេតុផលសម្រាប់ការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់ទីក្រុងគៀវ។
នៅក្នុងវីដេអូមួយ ដែលត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងសប្តាហ៍នេះ គាត់បានរិះគន់ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកចំពោះការផ្សាយ “ភាពស្រពិចស្រពិល” របស់ពួកគេចំពោះប្រធានាធិបតីអ៊ុយក្រែន វ្លូឌីមៀ ហ្សេលែនស្គី៕
ប្រែសម្រួលដោយ : ម៉ុក ម៉ានិច