ចិន៖ អាជ្ញាធរក្នុងតំបន់ បាននិយាយកាលពីថ្ងៃពុធថាមនុស្ស១៧នាក់ បានស្លាប់ និង៣នាក់ទៀត បានរងរបួស នៅក្នុងអគ្គីភ័យ ក្នុងភោជនីយដ្ឋាននៅឆាងឈុន រដ្ឋធានីនៃខេត្តជីលីន ភាគឦសានប្រទេសចិន។
កងពន្លត់អគ្គីភ័យមូលដ្ឋាន បានទទួលសេចក្តីរាយការណ៍ពីឧប្បត្តិហេតុថា ករណីបានកើតឡើងនៅក្នុងតំបន់អភិវឌ្ឍន៍ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ឆាងឈុន នៅវេលាម៉ោង ១២:៤០យប់ថ្ងៃពុធ។ ភ្លាមៗនោះក្រុមអ្នកពន្លត់អគ្គីភ័យ បានប្រញាប់ប្រញាល់ទៅកាន់កន្លែង ដើម្បីជួយសង្រ្គោះ។
គិតត្រឹមម៉ោង៣រសៀលការងាររុករក និងសង្គ្រោះ នៅនឹងកន្លែងត្រូវបានបញ្ចប់។អ្នករបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក ហើយមូលហេតុនៃឧបទ្ទវហេតុកំពុងត្រូវបានគេស៊ើបអង្កេត៕
ប្រែសម្រួលដោយ ប៊ុន សុភាព






