នៅរសៀលថ្ងៃព្រហស្បតិ៍ ៨ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយឯកឧត្តម Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាគ្នាជុំវិញវិធីដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន- កាណាដា ផងដែរ។






