ខេត្តកណ្តាល៖ កម្លាំងការិយាល័យ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាល សហការជាមួយកកម្លាំងអង្គភាពអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ, អធិការដ្ឋាននគរបាលស្រុកអង្គស្នូល និងអាជ្ញាធរមូលភូមិ ឃុំ ដឹកនាំសម្រសម្រួលនីតិវិធីដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល កាលពីវេលាម៉ោងជាង៤រសៀល ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ បានចុះឆែកឆេរ ត្រួតពិនិត្យទីតាំងបុរីពិភពថ្មីកំបូល៣ ផ្ទះ លេខ១៨៨ ផ្លូវ១១៣A ដែលមានទីតាំងនៅ ភូមិត្រពាំងសុក្រម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល រកឃើញមេតាណុលសរុបជាង៧ពាន់ លីត្រ។
លោកឧត្តមសេនីយ៍ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានឲ្យដឹងថា៖ ជនសង្ស័យជាម្ចាស់ទីតាំងខាងលើ គឺជាជនជាតិចិន បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវរកអត្តសញ្ញាណ។
ចំពោះលទ្ធផលនេះការចុះត្រួតពិនិត្យ គឺយើងបានរកឃើញ មេតាណុលចំនួន២០០ប៊ីដុង ស្មើ៦០០០លីត្រ និងមេតាណុល ចំនួន៦៩ហ្វុយ ស្មើនឹង១៤.២១៨លីត្រ។
លោកបញ្ជាក់ថា៖ បន្ទាប់ពីក្រុមការងារត្រួតពិនិត្យរួច លោកព្រះរាជអាជ្ញារងបានសម្រេចឲ្យយកវត្ថុតាងខាងលើដឹកជញ្ជូនយកទៅទុកនៅ អង្គភាពអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

កម្លាំងចម្រុះ ចុះឆែកឆេរត្រួតពិនិត្យទីតាំងបុរីពិភពថ្មីកំបូល៣ នៅស្រុកអង្គស្នួល រកឃើញ មេតាណុលសរុបជាង៧ពាន់ លីត្រខេត្តកណ្តាល៖ កម្លាំងការិយាល័យ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាល សហការជាមួយកកម្លាំងអង្គភាពអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ, អធិការដ្ឋាននគរបាលស្រុកអង្គស្នូល និងអាជ្ញាធរមូលភូមិ ឃុំ ដឹកនាំសម្រសម្រួលនីតិវិធីដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល កាលពីវេលាម៉ោងជាង៤រសៀល ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ បានចុះឆែកឆេរ ត្រួតពិនិត្យទីតាំងបុរីពិភពថ្មីកំបូល៣ ផ្ទះ លេខ១៨៨ ផ្លូវ១១៣A ដែលមានទីតាំងនៅ ភូមិត្រពាំងសុក្រម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល រកឃើញមេតាណុលសរុបជាង៧ពាន់ លីត្រ។លោកឧត្តមសេនីយ៍ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានឲ្យដឹងថា៖ ជនសង្ស័យជាម្ចាស់ទីតាំងខាងលើ គឺជាជនជាតិចិន បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវរកអត្តសញ្ញាណ។ ចំពោះលទ្ធផលនេះការចុះត្រួតពិនិត្យ គឺយើងបានរកឃើញ មេតាណុលចំនួន២០០ប៊ីដុង ស្មើ៦០០០លីត្រ និងមេតាណុល ចំនួន៦៩ហ្វុយ ស្មើនឹង១៤.២១៨លីត្រ។លោកបញ្ជាក់ថា៖ បន្ទាប់ពីក្រុមការងារត្រួតពិនិត្យរួច លោកព្រះរាជអាជ្ញារងបានសម្រេចឲ្យយកវត្ថុតាងខាងលើដឹកជញ្ជូនយកទៅទុកនៅ អង្គភាពអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕ដោយ ដាំ ជា
Posted by SEATV News 24 Hours on Thursday, 2 April 2020





