ក្រុមស្រាវជ្រាវនៃខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងស្ទឹងត្រែង រដ្ឋបាលជលផល និងអង្គការ WWF បានកត់ត្រាកូនផ្សោតថ្មីមួយក្បាលទៀត នៅវេលាម៉ោង១៣៖៤២នាទីរសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ នៅចំណុចអន្លង់កោះកូនសាត់ ស្ថិតនៅក្នុងភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
តាមការអង្កេត កូនផ្សោតទើបកើតថ្មីនេះមានអាយុប្រមាណ១សប្តាហ៍កំពុងហែលជាមួយផ្សោតពេញវ័យ២ក្បាលទៀត។
ការកត់ត្រាកូនផ្សោតថ្មីនេះ ជាកូនផ្សោតទី០៣ហើយ កត់ត្រាចាប់តាំងពីខែមករា ដល់ខែមេសា ឆ្នាំ២០២៣។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ ក្រុមការងារបានកត់ត្រាកូនផ្សោតដែលកើតថ្មីបានចំនួន៦ក្បាល និងនៅឆ្នាំ២០២១ ក្រុមការងារបានកត់ត្រាកូនផ្សោតដែលកើតថ្មីបានចំនួន ៦ក្បាល។
កាលពីសប្តាហ៍ម កូនផ្សោតទើបនឹងកើតបាន៤ ថ្ងៃក៏ត្រូវបានងាប់ទៅវិញ ដោយសារតែការជាប់ម៉ង របស់ប្រជាពលរដ្ឋ។
ក្រសួងកសិកម្ម បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាសត្វផ្សោតឲ្យបានគង់វង្ស៕






