ប្រទេសចិនកាលពីថ្ងៃសៅរ៍ បានបាញ់បង្ហោះផ្កាយរណបថ្មីមួយ ទៅកាន់ទីអវកាសពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយ រណប ជៀវឈាន (Jiuquan) នៅភាគពាយ័ព្យប្រទេសចិន។ ផ្កាយរណប ហ្សុីយាន 20C (Shiyan-20C) ត្រូវបានបាញ់បង្ហោះដោយរ៉ុក្កែត ឡុង ម៉ាច 2D(Long March-2D) នៅម៉ោង៩:០១ ព្រឹក និងបានចូលទៅក្នុងគន្លង ដែលបានកំណត់ដោយជោគ ជ័យ។ វានឹងជួយសាកល្បង និងផ្ទៀងផ្ទាត់បច្ចេកវិទ្យាថ្មីៗនៅក្នុងគន្លង ដូចជាការត្រួតពិនិត្យបរិស្ថានអវកាស។ ការបាញ់បង្ហោះនេះគឺជាបេសកកម្មលើកទី៤៤៥ ដោយស៊េរីរ៉ុក្កែត ឡុង ម៉ាច(Long March)៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ






