នៅក្នុងខែកក្កដា ឆ្នាំ២០២១នេះ ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បង ប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់សម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
បានទទួលសំណូមពរ និងសំណួររបស់ប្រជាពរដ្ឋ ដែលស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ គឺមានចំនួន ៧៣គណនី និង បានឆ្លើយតបនិងដោះស្រាយមានចំនួន ១៨គណនី ក្រៅពីនោះគឺស្ថិតក្នុងដំណាក់កាលកំពុងដំណើរការដោះ ស្រាយ ។
សម្តេចក្រឡាហោម បញ្ជាក់ថា វឌ្ឍនភាពការងារនេះ អាចសម្រេចបានដោយសារកិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងមហាផ្ទៃ ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារគេហទំព័រហ្វេសប៊ទោះជាត្រូវប្រឈមមុខនឹងបញ្ហាបង្កឡើងដោយជំងឺកូវីដ- ១៩ក៏ដោយ។
សម្តេច បានស្នើសុំការយល់យោគអធ្យា ស្រ័យពីបងប្អូនជនរួមជាតិ ចំពោះករណីមួយចំនួនទៀតដែលក្រុមការងារ និងភាគីពាក់ព័ន្ធនៅមិនទាន់បានដោះ ស្រាយចប់សព្វគ្រប់ អាស្រ័យលើករណីខ្លះទាមទារពេល វេលា និងអនុវត្តទៅតាមនីតិវិធី៕