នៅព្រឹកថ្ងៃអង្គារ ៨ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៤ នៅលេខាធិ ការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលស្ថាប័នវិភាគសិក្សាស្រាវជ្រាវអាស៊ានលើកទី ១។
រៀបចំដោយបណ្តាញវិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិអាស៊ាន (ASEAN -ISIS Network) ដោយមានជំនួយពីលេខាធិការដ្ឋានអាស៊ាន និង GIZ នៃការិយាល័យការបរទេសសហព័ន្ធអាល្លឺម៉ង់ កិច្ចប្រជុំនេះ ត្រូវបានបើកជាមួយនឹងសន្ទរកថាគន្លឹះ ដោយឯកឧត្តមអគ្គលេខាធិការអាស៊ាន។
កិច្ចប្រជុំដែលមានរយៈពេល ២ នេះ មានការចូលរួមពីបញ្ញវន្ត អ្នកជំនាញខាងស្រាវជ្រាវ និងសិក្សា ធិការជាង ៥០ នាក់ មកពីទូទាំងតំបន់ ធ្វើការពិភាក្សា និងផ្លាស់ប្តូរទស្សនៈ លើការប្រឈមផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចបន្ទាន់ៗនានា ដែលអាស៊ានកំពុងប្រឈម។
កិច្ចប្រជុំនេះ រំពឹងថានឹងចេញអនុសាសន៍យុទ្ធសាស្ត្រជាក់លាក់ ហើយនឹងដាក់ស្នើសុំការណែនាំនាកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៤ និង ៤៥ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ នៅខែតុលា ខាងមុខនេះ។






