(ភ្នំពេញ)៖ ឯ.ឧ សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានទទួលនូវសម្ភារ បរិក្ខារវេជ្ជសាស្ដ្រ សម្រាប់ប្រើប្រាស់ឱ្យការទប់ស្កាត់ និងឆ្លើយតបការរាតត្បាតនៃវីរុសកូរ៉ូណាថ្មី (COVID-19) ពីសភាពាណិជ្ជកិច្ចយុវជនកម្ពុជា-ចិន និងក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីធីត ។
ពិធីប្រគល់-ទទួលសម្ភារទាំងអស់នេះ បានធ្វើឡើងនាទីស្ដីការក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ។
សម្ភារៈវេជ្ជសាស្ត្រដែលទទួលបានពី សភាពាណិជ្ជកិច្ចយុវជនកម្ពុជា-ចិន បានផ្ដល់សម្ភារវេជ្ជសាស្ដ្ររួមមាន៖ សម្លៀកបំពាក់សុវត្ថិភាពមន្ដ្រីសុខាភិបាល ចំនួន១៨០ ទែម៉ូម៉ែត្រវាស់កំដៅប្រើអ៊ិនហ្រារ៉េត ចំនួន១៨០ ម៉ាស N95 ចំនួន២,០០០ វែនតាសុវត្ថិភាពចំនួន២០០ របាំងមុខវេជ្ជសាស្ដ្រ ចំនួន២០០។
ដោយឡែកក្រុមហ៊ុនយូនីលីវើ (ខេមបូឌា) លីមីធីត បានផ្ដល់នូវផលិតផលអនាម័យសម្រាប់គ្រូពេទ្យជួរមុខ សរុបចំនួន ៣,០០០កញ្ចប់៕






