នៅរសៀលថ្ងៃចន្ទ ១២ រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តម អេវជីនី ហ្សាកាញ៉ូវ ឯកអគ្គរដ្ឋទូតជ្រើសតាំងនៃសហព័ន្ធរុស្ស៊ីប្រចាំអាស៊ាន បានជូនសារតាំង ដល់ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។ នៅក្នុងពិធីជូនសាតាំងនោះ ភាគីទាំងពីរបានធ្វើការពិភាក្សា និងផ្លាស់ប្តូរយោបល់ ធ្វើយ៉ាងណាដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងរុស្ស៊ី។






