លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត បានបើកកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី ការសិក្សាវាយតម្លៃ ហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ លើគម្រោងសាងសង់ផ្លូវ ជាតិតភ្ជាប់ខេត្តបាត់ដំបង ជាមួយមន្ត្រីបច្ចេកទេសរបស់គម្រោងសាងសង់ផ្លូវ។

លោកអភិបាលរងខេត្ត បាន ជម្រុញឲ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងឱ្យម្ចាស់គម្រោងសហការជាមួយអាជ្ញាធរខេត្ត អាជ្ញាធរមូល ដ្ឋាន និងអាជ្ញាធរជាតិកំចាត់មីន ព្រោះមានទីតាំងខ្លះនៃគម្រោងសាងសង់ផ្លូវនេះជាអតីតសមរភូមិប្រយុទ្ធ សម័យសង្រ្គាម។

កិច្ចប្រជុំ ក៏ផ្លាស់ប្តូរយោបល់ កង្វល់ និងសំណូមពរ ដើម្បីជាគ្រឹះសម្រា ប់រៀបចំផែនការបញ្ចៀស បន្ធូរបន្ថយ និងកាត់ បន្ថយហេតុប៉ះពាល់អវិជ្ជ មានក្នុងដំណាក់កាលអនុវត្តគម្រោង ធ្វើការសិក្សាពីប្រវត្តិផ្លូវ ការកែសម្រួលប្រព័ន្ធឡូជីស្ទីក ការលើកកម្ពស់ការតភ្ជាប់ផ្នែកដឹកជញ្ជូន ថាមពល និងឌីជីថល និងសិក្សាពីទំហំ នៃផលប៉ះពាល់ផ្សេងៗ ដើម្បីកំណត់បានភាពជាក់ លាក់ក្នុងការកំណត់ផែនការច្បាស់ លាស់។

សូមបញ្ជាក់ថាគម្រោងសាងសង់ផ្លូវថ្មីតភ្ជាប់ពីខេត្ត សៀមរា ប ទៅខេត្តបាត់ដំបងនេះមានប្រវែង ៧២ គីឡូ ម៉ែត្រ ទទឹង ៥០ម៉ែត្រ (២៥ម៉ែត្រ សងខាងអ័ក្សផ្លូវ សរុប ៥០ម៉ែត្រ) គ្រោងនឹងសាងសង់បញ្ចប់នៅចុងឆ្នាំ ២០២៤៕






