រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងទៅដល់បងប្អូនប្រជាពលរដ្ឋ រស់នៅរាជធានីភ្នំពេញ ពីការរអាក់រអួលនិងការប្រមូលសំរាមមិនបានពេញលេញ នៅក្នុងឱកាសថ្ងៃឈប់សងបុណ្យចូលឆ្នាំរយៈពេល ៥ ថ្ងៃខាងមុខនេះ ដោយសារកម្មករនៃក្រុមហ៊ុនសិនទ្រី ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាកផងដែរ។ រដ្ឋបាលរាជធានីភ្នំពេញសុំការយោគយល់ពីបង ប្អូនប្រជាពលរដ្ឋ និងអធ្យាស្រ័យកុំបញ្ចេញសំរាម មុខដាក់នៅលើផ្លូវសាធារណៈ ដោយរក្សាទុកសំរាមឲ្យបានត្រឹមត្រូវរាងរៀងខ្លួនបណ្ដោះអាសន្ន។






