នៅព្រឹកថ្ងៃសៅរ៍ ១៣ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងវេទិកាពិភាក្សាសារព័ត៌មានលើប្រធានបទ “អនាគតអាស៊ាន៖ ការប្រឈម និងកាលានុវត្តភាព” រៀបចំដោយក្លិបអ្នកកាសែតកម្ពុជា។
នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានជម្រាបជូនអំពីការវិវត្តន៍ចុងក្រោយបង្អស់នៅក្នុងអាស៊ាន រួមទាំង ការចាប់ផ្តើមតាក់តែងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ដែលជាឯកសារដ៏មានសារៈសំខាន់ ក្នុងការរៀបចំទិសដៅជាយុទ្ធសាស្ត្ររបស់អាស៊ាន នៅក្នុងរយៈពេល ២០ ឆ្នាំ បន្ទាប់។
នៅក្នុងវេទិកានេះ ក៏មានការសួរសំណួរជាច្រើន ពាក់ព័ន្ធនឹងអាស៊ាន ផងដែរ។




