ដោយស្ថានភាព នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ មិនមាន ការថមថយពីមួយថ្ងៃ ទៅមួយថ្ងៃ តម្រូវការទីកន្លែងសម្រាប់ដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩ មានការកើនឡើងឥតឈប់ ឈរ នារសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានចុះត្រួតពិនិត្យ ទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ស្ថិតនៅក្នុងវិទ្យា
ល័យ វឌ្ឍនៈ ឈូង លាភ នៅសង្កាត់រកាខ្ពស់ក្រុងតាខ្មៅ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ទីនេះ មានបរិស្ថានល្អ ធំទូលាយ ស្រលះមានភាពអំណោយផលដល់ខ្យល់ អាកាសចេញចូលគ្រប់គ្រាន់ ទីតាំងនេះពិតជាជាទីតាំងល្អ អ្នកជំងឺនឹងបានឆាប់ជាសះស្បើយ។
ទោះជាយ៉ាងនេះក្តី ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា បងប្អូន នឹងមិនចង់ក្លាយជាអ្នកជំងឺកូវីដ១៩ ហើយត្រូវមកសម្រាកព្យាបាលនៅទីនេះដែរទេ។
ដូច្នេះដើម្បីជៀសវាងក្លាយជាអ្នកជំងឺបន្ទាប់ ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនមកព្យាបាលនៅទីនេះ សូមបន្តគោរពអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល៕






