ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ថា កូវីត-១៩ មិនបានបញ្ឈប់ភារកិច្ច និងប្រតិបតិ្តការប្រចាំថ្ងៃរបស់អង្គភាពសុីម៉ាក់បានឡេីយ គ្រាដែលប្រតិបត្តិការបោសសំអាតមីននៅតែបន្ត
។
ការបញ្ជាក់នេះធ្វើឡើង នៅឯចំការមីនស្ថិតក្នុងភូមិប្រាសាទ ឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ ខខេត្តបន្ទាយមានជ័យ ក្នុងឱកាស គណ:ប្រតិភូភ្នាក់ងារផ្តល់ជំនួយ រួមមានឯកឧត្តម ឯកអគ្គរដ្ឋទូត នៃប្រទេសអូស្ត្រាលី ប្រចាំនៅកម្ពុជា ឯកឧត្តម ឯកអគ្គរដ្ឋទូត នៃប្រទេសកូរ៉េខាងត្បូង និងលោក ជំទាវ ប្រធានភ្នាក់ ងារសហប្រតិបតិ្តការអន្តរជាតិកូរ៉េខាង ត្បូង ប្រធានអង្គការ UNDP ប្រចាំនៅកម្ពុជា ដែលដឹកនាំដំណេីរទស្សនកិច្ចដោយឯ.ឧ ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានអាជ្ញាធរមីនកម្ពុជា និងឯ.ឧ អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយ មានជ័យ។
ឯកឧត្តមអគ្គនាយកស៊ីម៉ាក់ បន្ថែមថាកំលាំងសុីម៉ាក់ចំនួនជិត២០០នាក់ កំពុងបំពេញប្រតិបតិ្តការក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។ ឯ.ឧ អរគុណបងប្អូនកងកំលាំងទាំងអស់ដែលបានខិតខំបំពេញភារកិច្ចដ៍មានអត្ថន័យសំរាប់ជាតិនិងប្រជាជននេះ ពិសេសភ្នាក់ងារផ្តល់ជំនួយ និងថ្នាក់ដឹកនាំអាជ្ញាធរមីន ដែលមកបំពេញទស្សនកិច្ចនេះ បេីទោះបីជាក្នុងសម័យកូវីត-១៩កំពុងតែគំរាមកំហែងក៏ដោយ។ កូវីត-១៩ អាចកាត់ផ្តាច់ដោយចំងាយសុវត្ថិភាព ប៉ុន្តែមិនអាចកាត់ផ្តាច់ចំងាយមិត្តភាពនិងសហប្រតិបតិ្តការបានឡេីយ៕
វណ្ណា