នាយករដ្ឋមន្រ្តីស៊ុយអែតលោក អ៊ូហ្វ គ្រីស្ទឺសាន់(Ulf Kristersson) បាននិយាយថា លោកនឹងជួបជាមួយកងទ័ពជាតិ និងមេប៉ូលិសនៅថ្ងៃសុក្រ ដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃអំពើហិង្សា របស់ក្រុមក្មេងទំនើង ខណៈប្រទេសនេះ បានវិលត្រឡប់មកវិញ នូវការបាញ់សម្លាប់គ្នាកំណត់ត្រាក្នុងខែនេះ។ លោក គ្រីស្ទឺសាន់ បាននិយាយនៅក្នុងសុន្ទរកថាទៅកាន់ប្រទេស ជាតិកាលពីថ្ងៃព្រហស្បតិ៍ថា ថ្ងៃស្អែកខ្ញុំនឹងជួបអគ្គស្នង ការនគរបាលជាតិ និងអគ្គមេបញ្ជាការ ដើម្បីមើលពីរបៀបដែលកម្លាំងការពារអាចជួយប៉ូលីសក្នុងការងាររបស់ពួកគេប្រឆាំងនឹងក្រុមឧក្រិដ្ឋជន។ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា ប្រទេសស៊ុយអែត បានជួបនូវការបាញ់ប្រហារជាច្រើនក្នុងខែនេះ ចំពេលមានការរីករាលដាលនៃអំពើហឹង្សារបស់ក្រុមក្មេងទំនើងពីតំបន់ទីក្រុងធំទៅទីក្រុងតូចៗផងែរ។ លោក គ្រីស្ទឺសាន់ បន្ថែមថា កុមារ និងប្រជាជនស្លូតត្រង់ត្រូវបានរងផលប៉ះពាល់ដោយអំពើហិង្សាធ្ងន់ធ្ងរ ហើយខ្ញុំមិនអាចបញ្ជាក់បានថា ស្ថានការណ៍ធ្ងន់ធ្ងរប៉ុណ្ណាទេ ហើយបន្តថា យើងនឹងតាមប្រមាញ់ក្រុមក្មេងទំនើង ហើយយើងនឹងកម្ចាត់ក្រុមទំនើងផងដែរ៕
ប្រែសម្រួលដោយ រម៉ាម វ៉ុង






