បានបង្ហាញថា រហូតមកដល់ពេលនេះ រកឃើញឧបករណ៍តេស្ដរហ័សរក COVID-19 ប្រមាណ ២០០ប្រភេទផ្សេងគ្នា ប៉ុន្ដែមិនទាន់សម្រេចឲ្យប្រើប្រាស់ជាផ្លូវការនោះឡើយ។
ក្នុងសន្និសីទសារព័ត៌មានស្ដីពី បច្ចុប្បន្នភាពជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជា នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោកជំទាវ ឱ វណ្ណឌីន បានអះអាងថា ឧបករណ៍តេស្ដរហ័សទាំង២០០ប្រភេទនេះ គឺកំពុងស្ថិតក្នុងការសាកល្បងនៅឡើយទេ ហើយឧបករណ៍ទាំងនោះ មានប្រសិទ្ធភាពទាបបំផុត សឹងតែយកជាការមិនបានផង។
លោកជំទាវបន្ថែមទៀតថា ឧបករណ៍សម្រាប់ធ្វើតេស្ដដែលបរទេសផ្ដល់ជាជំនួយមកប្រទេសកម្ពុជា គឺមិនមែនសម្រាប់ឲ្យធ្វើតេស្ដ ជាលក្ខណៈបុគ្គលនោះទេ ពោលសម្រាប់ប្រើប្រាស់ក្នុងមន្ទីរពិសោធន៍តែប៉ុណ្ណោះ ដូច្នេះសូមប្រជាពលរដ្ឋកុំមានការភ័ន្ដច្រឡំចំពោះករណីនេះ។





