បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស និងងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឲ្យដឹងថា ពិធីចុះហត្ថលេខានឹងប្រារព្ធធ្វើនៅវេលារសៀលថ្ងៃសុក្រស្អែកនេះ ដោយមានវត្តមាន ឯ.ឧ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងឯ.ឧ មីកាមី ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។
ជំនួយនេះ នឹងលើកកំពស់ការរួមចំណែកអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា៕






