ចិន៖ ខេត្ត ជាំងស៊ី ភាគកណ្តាលរបស់ប្រទេសចិន បានប្រកាសអាសន្នជាលើកដំបូង ខណៈគ្រោះរាំងស្ងួតអូសបន្លាយពេលយូរ ធ្វើអោយទឹកជាច្រើននៅក្នុងបឹងដ៏ធំបំផុតរបស់ប្រទេសនេះរីងស្ងួត។ រដ្ឋបាលខេត្ត បាននិយាយកាលពីថ្ងៃសុក្រថា កម្រិតទឹកនៅក្នុងបឹង ផូយ៉ាង ជាធម្មតាជាប្រភពទឹកជំនន់សម្រាប់ទន្លេ យ៉ង់សេ (Yangtze) បានធ្លាក់ចុះពី១៩.៤៣ ម៉ែត្រ ទៅ៧.១ ម៉ែត្រក្នុង រយៈពេលបីខែចុងក្រោយនេះ។ មជ្ឈមណ្ឌលត្រួតពិនិត្យទឹក ជាំងស៊ី បាននិយាយថា កម្រិតនេះត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះបន្ថែមទៀតនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ដោយ សារកង្វះទឹកភ្លៀង។
ស្ថានីយ៍អាកាសធាតុ ចំនួន២៦៧នៅទូទាំងប្រទេសចិន បានរាយការណ៍អំពីសីតុណ្ហភាពខ្ពស់បំផុតក្នុងខែសីហា។ ភាពស្ងួតដ៏យូរនៅទូទាំងអាងទន្លេ (យ៉ង់សេ) Yangtze បានបង្អាក់ទិន្នផលវារីអគ្គីសនី និងរារាំងការលូតលាស់ដំណាំមុនពេលប្រមូលផលរដូវនេះ។ ការិយាល័យទឹកក្នុងតំបន់ បាននិយាយកាលពីដើមសប្តាហ៍នេះថា អាងស្តុកទឹកសរុបចំនួន ១០ នៅក្នុងខេត្ត អានហួយ នៅជិតខាងបានធ្លាក់ចុះក្រោមកម្រិត “អាងស្លាប់” ដែលមានន័យថាពួកគេមិនអាចបញ្ចេញទឹកតាមខ្សែទឹកបានទេ៕
ប្រែសម្រួលដោយ: ជ ង៉ា






