មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jong Un) បានបង្ហាញមីស៊ីលដែលមានសមត្ថភាពនុយក្លេអ៊ែរ និងយន្តហោះគ្មានមនុស្សបើកវាយប្រហារថ្មី ជាមួយនឹងព្យុហយាត្រាយោធាដ៏ធំនៅក្នុងរដ្ឋធានីព្យុងយ៉ាង។
លោក គីម បានត្រួតពិនិត្យក្បួនដង្ហែដើម្បីប្រារព្ធ “ទិវាជ័យជំនះ” ដែលជាឈ្មោះរបស់ប្រទេសកូរ៉េខាងជើងសម្រាប់ការបញ្ចប់អរិភាពក្នុងសង្គ្រាមកូរ៉េឆ្នាំ ១៩៤០-១០៩៤៣ នៅយប់ថ្ងៃព្រហស្បតិ៍ អមដំណើរដោយគណៈប្រតិភូមកទស្សនកិច្ចពីប្រទេសចិន និងរុស្ស៊ី។ ក្បួនដង្ហែមានបង្ហាញពីមីស៊ីលអន្តរទ្វីប ហ៊ូសុង-១៧ (Hwasong-17) និង ហ៊ូសុង-១៨ (Hwasong-18) របស់កូរ៉េខាងជើង និងយន្តហោះគ្មានមនុស្សបើកចារកម្ម។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌ មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍កាលពីថ្ងៃសុក្រ ។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិរុស្សី និងមន្ត្រីបក្សកាន់ អំណាចចិន ដែលជាឥស្សរជនបរទេសដំបូងគេដែលបានមកបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង ចាប់តាំងពីជំងឺរាតត្បាតរាតត្បាត COVID-19 ដើម្បីទស្សនាក្បួនដង្ហែរជាមួយលោក Kim។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបាននិយាយនៅមុននេះថា លោក Kim និង រដ្ឋមន្ត្រីការពារជាតិរុស្សី បានទស្សនាការតាំងពិព័រណ៍យោធារួមគ្នា និងបានពិភាក្សាគ្នាអំពីបញ្ហាយោធាទាក់ទងនឹង “បរិយាកាសសន្តិសុខក្នុងតំបន់ និងអន្តរជាតិ។
យ៉ាងណាមិញ សាស្ត្រាចារ្យសិក្សាអន្តរជាតិនៅសកលវិទ្យាល័យ អ៊ីវ៉ា(Ewha) ក្នុងទីក្រុងសេអ៊ូលបាននិយាយថា វត្តមាននៃតំណាងរបស់ប្រទេសចិននៅឯការដង្ហែរក្បួនរបស់កូរ៉េខាងជើងអំពីមីស៊ីល ដែលមានសមត្ថភាពនុយក្លេអ៊ែរបង្កើតជាចំណោទដ៏ធ្ងន់ធ្ងរអំពីទីក្រុងប៉េកាំង ដែលអនុញ្ញាតឱ្យមានការគំរាមកំហែងរបស់ទីក្រុងព្យុងយ៉ាងចំពោះសន្តិសុខពិភពលោក” ៕
ប្រែសម្រួលដោយ: ជ ង៉ា






