នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ នាថ្ងៃព្រឹកថ្ងៃចន្ទនេះសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅចុះឈ្មោះបោះ ឆ្នោតឡើងវិញនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នៅក្នុងខេត្តកណ្តាល សម្រាប់ចូលរួមការបោះឆ្នោតជាតិឆ្នាំ២០២៣ ខាងមុខ។
ជាមួយគ្នានេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ទៅពិនិត្យបញ្ជីឈ្មោះបោះ ឆ្នោត និងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នាដែលចាប់ផ្តើមពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២។






