របាយការណ៍របស់ក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ បានបង្ហាញថា ផ្លែចេកស្រស់មានចំនួន ៣២៥ ៨៥៩តោន ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ តែមានថយចុះចំនួន -១១,៧៩%។
ការចេញទៅកាន់ប្រទេសចិនចំនួន ២៩៣.០៦០តោន ប្រទេសវៀត ណាមចំនួន ៣២ ៧៩៩ តោន ប្រទេសជប៉ុនចំនួន ០,១០តោន។
ដោយឡែកការនាំផ្លែស្វាយស្រស់មានចំនួន ១៣៨.៣៧៧តោន (ថយចុះចំនួន -៣១,៥៤ %) ក្នុងនោះនាំចេញទៅ ប្រទេសវៀត ណាមចំនួន ៧៨ ៥៦៦,២៣តោន ប្រទេសថៃចំនួន ៣២ ១៨១,១២ តោន ប្រទេសចិនចំនួន ២៧ ៤៦៧,៨៨តោន ប្រទេសកូរ៉េចំនួន ១៦០,០៨តោន និងទីក្រុងហុងកុង ចំនួន ២,២៤តោន។
ជាមួយគ្នានេះ ការនាំចេញដំណាប់ស្វាយមានចំនួន ១៥ ៨១៦ តោន កើនឡើងចំនួន ១,០៦ %) ក្នុងនោះនាំចេញទៅប្រទេសចិន ចំនួន ១៣ ៨៥១ តោន ប្រទេសថៃចំនួន ៩៦៨,២១តោនប្រទេសហ្វីលី ពីនចំនួន ៥៧១,៧៧តោន ប្រទេស វៀតណាមចំនួន ២០០ តោន ប្រទេសជប៉ុនចំនួន ១១១,៥៤ តោន ប្រទេសរុស្ស៊ីចំនួន ៧១,០៥តោន ប្រទេសអ៊ីតាលីចំនួន ២៦,៤៦តោន ចក្រភពអង់គ្លេសចំនួន ៩,៧៨ តោន ប្រទេសកូរ៉េចំនួន ៥,៨៩តោន សហរដ្ឋ អាមេរិកចំនួន ០,០៣តោន និងប្រទេសអូស្ត្រាលីចំនួន ០,០១ តោន៕






