កងកម្លាំងទាហានជើងគោក នៃបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស ឆ័ត្រយោង៩១១បានបញ្ជូនកម្លាំងចំនួន២០៦នាក់រថយន្តប្រមាណជាង២០០គ្រឿង បានបន្តការដឹកជញ្ជូនស្បៀងអាហារទាំងនេះ ទៅចែកជូនដល់ប្រជាពលរដ្ឋនៅខណ្ឌចំនួន៤ក្នុងរាជធានីភ្នំពេញ។
ក្នុងនោះមាន ខណ្ឌពោធិ៍សែនជ័យ ខណ្ឌមានជ័យ ខណ្ឌចំការមននិងខណ្ឌបឹងកេង កង ហើយស្បៀងអាហារទាំងនេះ រួមមាន អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខ ក្នុងនោះខណ្ឌពោធិ៍សែនជ័យ បានដឹកស្បៀងចែកជូនប្រជាពលរដ្ឋចំនួន៣៥០០គ្រួសារ និងខណ្ឌ មានជ័យចំនួន២៥០០គ្រួសារ ខណ្ឌបឹងកេងកង ចំនួន ៤៣០គ្រួសារ ខណ្ឌចំការមនចំនួន ៤០៤គ្រួសារ និងខណ្ឌ ដង្កោចំនួន១៤៤គ្រួសារផងដែរ។
អភិបាលរាជធានីភ្នំពេញ ឯ.ឧឃួង ស្រេង បានបញ្ជាឱ្យអាជ្ញា ធរខណ្ឌទាំង១៤ សហការឱ្យបានល្អជាមួយកងទ័ពជើង គោក នៃបញ្ជាការកងទ័ពជើងគោក ដើម្បីចែកជូនស្បៀង អាហារជូនទៅបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេលនៃការបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីបង្ការនិងទប់ស្កាត់នូវការរីករាលដា លជំងឺកូវីដ-១៩ ។
សកម្មភាពនេះ គេបានឃើញអភិបាល ខណ្ឌនីមួយៗចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ បានសហ ការយ៉ាងល្អប្រសើរ ជាមួយនឹងកងកម្លាំងទ័ពជើងគោក ក្នុងការនាំស្បៀងអាហារទាំងនេះទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ។
គួរបញ្ជាក់ថា កងទ័ពជើងគោកខបានប្រតិបត្តិការដឹកជញ្ជូនជំនួយសង្គមរបស់រាជរដ្ឋាភិបាលទៅចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញនេះធ្វើឡើងទៅតាមបទបញ្ជារបស់ ឯ.ឧ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជា ការកងទ័ពជើងគោក ហើយ ចាត់តាំងឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេសឱ្យបញ្ជូនកម្លាំងចំនួន២០៦នាក់ ដោយប្រគល់តួនាទីទៅជូនលោកឧត្តមសេនីយ៍ត្រី ស៊ុសំណាងជាអ្នកដឹកនាំ ដោយប្រើប្រាស់រថយន្តចំនួន២៦គ្រឿងលើកដាក់ និងដឹកជញ្ជូស្បៀងអាហារទាំងនេះនទៅចែកជូនដល់ខណ្ឌទាំង១៤ក្នុងរាជាធានីភ្នំពេញ ហើយបើគិតមកដល់ថ្ងៃនេះមានរយៈ៥ថ្ងៃហើយ ៕
ដោយ៖សំអាតនិងពិសិដ្ឋ






