(ខេត្តស្ទឹងត្រែង, នៅថ្ងទី៦ ខែសីហា ឆ្នាំ២០២០): ការអនុវត្តការងារផ្គត់ផ្គង់ទឹក ស្អាត និងការលើកកម្ពស់អនាម័យជនបទឲ្យស្របតាមផែនការប្រចាំឆ្នាំ និងផែនសកម្មភាពថ្នាក់ខេត្ត ( PAP )ឲ្យបានល្អប្រសើរ មានសារៈសំខាន់សម្រាប់ខេត្តស្ទឹងត្រែងនាពេលនេះ។
នេះជាប្រសាសន៍របស់ ឯកឧត្តម ដួង ពៅ អភិបាលរងខេត្ត ស្ទឹងត្រែងក្នុងកិច្ច ប្រជុំក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់ខេត្ត ឆមាសទី១ និងលើកទិសដៅការងារសម្រាប់ឆមាសទី២ដោយមានសមាសភាពចូលរួមពីលោក ព្រំ ចាន់ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មន្ត្រីបច្ចេក ទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទក្រសួងអភិវឌ្ឍន៍ជនបទ ក្រុមការងារបច្ចេកទេស និងអង្គការដៃគូអភិវឌ្ឍន៍នានាក្នុងខេត្ត និង មន្ទីរអង្គភាព ដែលពាក់ព័ន្ធជាច្រើនរូប ។
មានប្រសាសន៍ស្វាគមន៍ក្នុងកិច្ចប្រជុំ លោក ព្រំ ចាន់ថា បានបញ្ជាក់ ពីគោលបំណងនៃការរៀបចំកិច្ចប្រជុំគឺដើម្បីលើកកម្ពស់ការងារទឹកស្អាត និងអនាម័យ ដើម្បីបង្ការជំងឺឆ្លងផ្សេងៗដែលបណ្ដាលមកពីកង្វះអនាម័យ។ ពិសេសត្រួតពិនិត្យលើសកម្មភាពរបស់ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-19 ព្រមជាមួយគ្នានេះដែល ពិនិត្យវឌ្ឍនភាពការអនុវត្តកម្មវិធីផ្គត់ផ្គង់ទឹកស្អាតសុខភាពអនាម័យជនបទ៦ ខែសម្រាប់ឆមាសទី១ឆ្នាំ២០២០និងលើកទិសដៅការងារ សម្រាប់ឆមាសទី២ និងកៀងគរការចូលរួមរបស់អង្គការ មិនមែនរដ្ឋាភិបាល និងវិស័យឯកជនក្នុងការបង្ការទប់ស្កាត់ ការរាតត្បាតនៃជំងឺកូវីដ-19។
ឯកឧត្តម ដួង ពៅ គូសបញ្ជាក់បន្ថែមថាកិច្ចប្រជុំនេះក៏ជាសូចនាករ មួយដ៏សំខាន់ក្នុងការវាស់វែងប្រសិទ្ធិភាពនិងភាពជោគជ័យនៃការអនុវត្តការងារដែលមានក្នុងផែនការសកម្មភាពជាតិ (២០១១- ២០២៥ ) ធ្វើយ៉ាងណាឲ្យសម្រេចបាន ៩០%នៅឆ្នាំ២០២៣ និង១០០ %នៅឆ្នាំ ២០២៥ លើវិស័យ ផ្គត់ផ្គង់ទឹកស្អាត និង អនាម័យជនបទនេះ៕
ដោកែសម្រួលដោយ មណ្ឌល កែវ)
ខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់ខេត្តឆមាសទី១និងលើកទិសដៅការងារសម្រាប់ឆមាសទី២ (ខេត្តស្ទឹងត្រែង, នៅថ្ងទី៦ ខែសីហា ឆ្នាំ២០២០): ការអនុវត្តការងារផ្គត់ផ្គង់ទឹក ស្អាត និងការលើកកម្ពស់អនាម័យជនបទឲ្យស្របតាមផែនការប្រចាំឆ្នាំ និងផែនសកម្មភាពថ្នាក់ខេត្ត ( PAP )ឲ្យបានល្អប្រសើរ មានសារៈសំខាន់សម្រាប់ខេត្តស្ទឹងត្រែងនាពេលនេះ។នេះជាប្រសាសន៍របស់ ឯកឧត្តម ដួង ពៅ អភិបាលរងខេត្ត ស្ទឹងត្រែងក្នុងកិច្ច ប្រជុំក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់ខេត្ត ឆមាសទី១ និងលើកទិសដៅការងារសម្រាប់ឆមាសទី២ដោយមានសមាសភាពចូលរួមពីលោក ព្រំ ចាន់ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មន្ត្រីបច្ចេក ទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទក្រសួងអភិវឌ្ឍន៍ជនបទ ក្រុមការងារបច្ចេកទេស និងអង្គការដៃគូអភិវឌ្ឍន៍នានាក្នុងខេត្ត និង មន្ទីរអង្គភាព ដែលពាក់ព័ន្ធជាច្រើនរូប ។មានប្រសាសន៍ស្វាគមន៍ក្នុងកិច្ចប្រជុំ លោក ព្រំ ចាន់ថា បានបញ្ជាក់ ពីគោលបំណងនៃការរៀបចំកិច្ចប្រជុំគឺដើម្បីលើកកម្ពស់ការងារទឹកស្អាត និងអនាម័យ ដើម្បីបង្ការជំងឺឆ្លងផ្សេងៗដែលបណ្ដាលមកពីកង្វះអនាម័យ។ ពិសេសត្រួតពិនិត្យលើសកម្មភាពរបស់ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-19 ព្រមជាមួយគ្នានេះដែល ពិនិត្យវឌ្ឍនភាពការអនុវត្តកម្មវិធីផ្គត់ផ្គង់ទឹកស្អាតសុខភាពអនាម័យជនបទ៦ ខែសម្រាប់ឆមាសទី១ឆ្នាំ២០២០និងលើកទិសដៅការងារ សម្រាប់ឆមាសទី២ និងកៀងគរការចូលរួមរបស់អង្គការ មិនមែនរដ្ឋាភិបាល និងវិស័យឯកជនក្នុងការបង្ការទប់ស្កាត់ ការរាតត្បាតនៃជំងឺកូវីដ-19។ ឯកឧត្តម ដួង ពៅ គូសបញ្ជាក់បន្ថែមថាកិច្ចប្រជុំនេះក៏ជាសូចនាករ មួយដ៏សំខាន់ក្នុងការវាស់វែងប្រសិទ្ធិភាពនិងភាពជោគជ័យនៃការអនុវត្តការងារដែលមានក្នុងផែនការសកម្មភាពជាតិ (២០១១- ២០២៥ ) ធ្វើយ៉ាងណាឲ្យសម្រេចបាន ៩០%នៅឆ្នាំ២០២៣ និង១០០ %នៅឆ្នាំ ២០២៥ លើវិស័យ ផ្គត់ផ្គង់ទឹកស្អាត និង អនាម័យជនបទនេះ៕ដោកែសម្រួលដោយ មណ្ឌល កែវ)
Posted by SEATV News 24 Hours on Wednesday, 5 August 2020





