ខេត្តកំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៤ ក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត។ ពិធីនេះ ប្រារព្ធធ្វើឡើងនៅភូមិបឹងដែងទី១ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ក្នុងឱកាសទិវានេះ រដ្ឋបាលខេត្តកំពង់ចាម ក៏បានដុតបំផ្លាញគ្រឿងញៀនចំនួនជាង ៣,៧គីឡូក្រាម ដែលសមត្ថកិច្ចបង្ក្រាបបាននាពេលកន្លងមក ហើយ ត្រូវបានតុលាការអនុវត្តច្បាប់ចូលជាស្ថាពរ៕






