សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា វត្តមានរបស់សម្តេចនៅអង្គការសហ ប្រជាជាតិ គឺស្មើសិទ្ធិ ស្មើមុខស្មើមាត់ជាមួយប្រទេស គ្មានការចាត់ទុករាជរដ្ឋាភិបាលកម្ពុជាខុសច្បាប់ ឬជាប្រទេសកម្រិតពីរនោះទេ។ ការបញ្ជាក់នេះធ្វើឡើង ក្នុងពេលជួបសំណេះសំណាល ជាមួយបងប្អូនសហគមន៍ខ្មែរ នៅសហរដ្ឋអាមេរិក និងកាណាដា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ២៥០០នាក់។
សម្តេចធិបតី បានបន្តថា ការស្កាត់ជួបជុំគ្នានៅអាមេរិកពេលនេះ គឺជាការបង្ហាញឱ្យឃើញពីសាមគ្គីរវាងខ្មែរ និងខ្មែរ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលថ្មី អត់ចាំរយៈពេល១០០ថ្ងៃ គឺចាប់ផ្តើមបម្រើរាជរដ្ឋាភិបាលសស្រាក់សស្រាំតាំងពីរថ្ងៃទី១មកម្ល៉េះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ទៀតថា ដំណើរចេញក្រៅប្រទេសរបស់សម្តេចមានបេសកកម្មចំនួន៣ រួមមាន៖ ការងារការទូត នយោបាយ និងសេដ្ឋកិច្ច។
វត្តមានរបស់សម្តេចនៅអង្គការសហប្រជាជាតិ គេអត់មានចាត់ទុកសម្តេចជានាយករដ្ឋមន្ត្រីខុសច្បាប់ ឬជាប្រទេសកម្រិតពីរនោះទេ គឺស្មើសិទ្ធិ ស្មើមុខស្មើមាត់ជាមួយប្រទេសជាសមាជិកដទៃទៀតដែរ។
ជំហររបស់កម្ពុជា នៅអង្គការសហ ប្រជាជាតិ គឺចង់ឱ្យពិភពលោកមានសុខសន្តិភាព ព្រោះបើពិភព លោកមិនមានសុខសន្តិភាព កម្ពុជាក៏មានបញ្ហាដូចគ្នាដែរ។
សម្តេចធិបតី បានមានប្រសាសន៍បន្តទៀតថា ការប្រឹងប្រែងរកទីផ្សារក្រៅប្រទេសមិនមែនដើម្បីប្រយោជន៍សម្តេចនោះទេ គឺដើម្បីប្រជាពលរដ្ឋ និងដើម្បីសេដ្ឋកិច្ចជាតិទាំងអស់គ្នា។
ជាក់ ស្តែង តាមរយៈវេទិកាធុរកិច្ចអាមេរិក-កម្ពុជា សម្តេចរំពឹងថា នឹងមានការវិនិយោគពីអាមេរិកនៅកម្ពុជាថែមទៀត។
សម្តេចធិបតីបានមាន ប្រសាសន៍ថា បើអង្គការសហប្រជាជាតិ មិនទទួល ស្គាល់រាជរដ្ឋាភិបាល គេមិនឱ្យសម្តេចឡើងថ្លែងនៅអង្គការ សហប្រជាជាតិនោះឡើយ ហើយអង្គការសហ ប្រជាជាតិក៏មិនឧទ្ទេសនាមសម្តេចជានាយករដ្ឋមន្ត្រីកម្ពុជាដែរ។
ក្នុងឱកាសសំណេះសំណាលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមាន ប្រសាសន៍ថា ការជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសស្តីទីរបស់អាមេរិក គឺដើម្បីពង្រីកទំនាក់ ទំនង និងកិច្ចសហប្រតិបត្តិការ។
សម្តេចបានចោទសួរទៅក្រុមប្រឆាំង តើយល់យ៉ាងណានៅពេលអាមេរិក ផ្តល់ជំនួយអភិវឌ្ឍន៍១៨លានដុល្លារ មកកម្ពុជាឡើង វិញ?។
សម្តេចធិបតីបានថ្លែងថា ជំហររបស់រាជរដ្ឋាភិបាល គឺដើម្បីជាតិ និងប្រជាជន៕






