អាជ្ញាធរខេត្តកណ្ដាល និងមន្ត្រីជំនាញក្រសួង សុខាភិបាល បានប្រមូលសំណាក និង ធ្វើចត្តាឡីស័ក អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈនោះ៧៦នាក់ ក្នុងហាងខារ៉ា អូខេ ឡូហ្សិក២ ក្រុងតាខ្មៅ ក្រោយរកឃើញករណីវិជ្ជមានបុគ្គលិកម្នាក់។
កម្លាំងគណៈបញ្ជាឯកភាពខេត្ត សហការជាមួយមន្ដ្រីសុខាភិបាល បាននិងកំពុងបន្តចាត់វិធានការ តាមរកអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ដើម្បីយកទៅធ្វើសំណាក និងចត្តាឡីស័កផងដែរ។
គួរជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២១ ខែ កុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៥៣៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៣ នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៦០នាក់៕







