ប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ ដែលភៀសខ្លួននៅ ហ្គាហ្សា ត្រូវបានបង្ខំឱ្យភៀសខ្លួនម្តងទៀត ឆ្ពោះទៅភាគខាងត្បូងបន្ទាប់ពីអ៊ីស្រាអែល បានវាយលុកកាន់តែខ្លាំងនៅកណ្តាលនៃក្រុមឡោមព័ទ្ធ ដោយបានសម្លាប់មនុស្សជាង១៨០នាក់ ក្នុងរយៈ ពេល ២៤ម៉ោងកន្លងមកនេះ។
អង្គការសង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន (PRCS) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការបាញ់ផ្លោងរបស់អ៊ីស្រាអែលនៅជិតមន្ទីរពេទ្យ អ៊ែល អាមាល ក្នុងទីក្រុង ខានយូនីស បានសម្លាប់មនុស្សចំនួន៤១នាក់ក្នុងរយៈ ពេលពីរថ្ងៃកន្លងមកនេះ សង្គមអឌ្ឍចន្ទក្រហមប៉ាឡេ ស្ទីន (PRCS) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ដោយបន្ថែមថា អ្នកស្លាប់ និងរបួសនៅក្នុងការវាយប្រហារម្តងហើយម្តងទៀតរបស់អ៊ីស្រាអែលនៅជិតកន្លែងនោះរួម មាន “អ្នកផ្លាស់ទីលំនៅដែលស្វែងរកទីជម្រក។
ការិយាល័យមនុស្សធម៌របស់អង្គការ សហប្រជាជាតិ បាននិយាយថា ជនភៀសខ្លួនប្រហែល ១០០,០០០ នាក់ទៀតបានមកដល់ទីក្រុង រ៉ាហ្វា ភាគខាងត្បូងដែលកំពុងតែក្តៅគគុកហើយក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។
ការវាយ ប្រហារលើតំបន់ទាំងនោះ បានកាន់តែខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយអ្នកស្រុកជាច្រើនបានភៀសខ្លួនទៅកាន់ ដេអ៊ឺ អ៊ែល បាឡា (Deir el-Balah) ដែលមានមនុស្សច្រើនកុះករ រួចបោះតង់បណ្តោះអាសន្ន៕
ប្រែសម្រួលដោយ ប៊ុន សុភាព






