ឯ.ឧ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាល្ងាចថ្ងៃសៅរ៍ ទី៧ ខែមីនា នេះ បានប្រកាសពីលទ្ធផលតេស្តវិជ្ជមានកូរ៉ូណាវីរុស (COVID-19) លើពលរដ្ឋខ្មែរម្នាក់នៅខេត្តសៀមរាប។
ពលរដ្ឋខ្មែរម្នាក់នៅស្ថិតក្នុងចំណោមមនុស្ស៤នាក់ដែលមានទំនាក់ទំនងផ្ទាល់ជាមួយជនជាតិជប៉ុន ដែលត្រូវបានតេស្តឃើញនៅប្រទេសជប៉ុនកាលពីប៉ុន្មានថ្ងៃកន្លងមក៕






