ថ្លែងក្នុងពិធីបើកមហាសន្និបាតលើកទី១៦ ក្លឹបឆ្នេរ សមុទ្រស្អាតបំផុតលើសកលលោក ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ក្នុងខេត្តព្រះសីហនុ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើទៅដល់ក្រសួង ទេសចរណ៍ និងអាជ្ញាធរខេត្តព្រះសីហនុ ពិនិត្យលទ្ធ ភាពរៀបចំសារមន្ទីរឆ្នេរ។ ក្នុងន័យនេះ សម្តេចតេជោ ក៏បានស្នើទៅដល់ប្រធានក្លឹបនិងសមាជិកក្លឹបឆ្នេរ សមុទ្រស្អាតបំផុតលើសកលលោក ជួយចែករំលែកបទពិសោធន៍ និងដំណើរការនៃការរៀបចំសារមន្ទីរនេះផងដែរ។ សម្តេចតេជោ ក៏ស្នើឱ្យក្រសួងទេស ចរណ៍ សហការជាមួយក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើ សកលលោក សិក្សារៀបចំឱ្យមាននូវ ស្ថាប័នអង្កេតទេសចរណ៍សម្រាប់ឆ្នេរ ដើម្បីជាយន្តការស្ថាប័នមួយបន្ថែមទៀត ក្នុងការជំរុញ ការអភិវឌ្ឍវិស័យទេសចរណ៍តំបន់ឆ្នេរសមុទ្រ ដូចដែលសមាជិកក្លឹបផ្សេងទៀតបាន រៀបចំ ។
សម្តេចតេជោ បញ្ជាក់ថា ÷ ដើម្បីបញ្ជាក់អំពីការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ កម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការធ្វើជាលេខាធិការដ្ឋានសម្រាប់ធានាដំណើរការរដ្ឋបាល និង កិច្ចការទូទៅរបស់ក្លឹប ហើយក្រសួង ទេសចរណ៍ និង រដ្ឋបាលខេត្តព្រះសីហនុ ត្រូវរៀបចំឱ្យមានកន្លែង បំពេញការ ងារ ជាអចិន្ត្រៃយ៍មួយនៅក្រសួងទេសចរណ៍ និងមួយទៀតនៅក្រុងព្រះសីហនុសម្រាប់ដំណើរការលេខាធិការដ្ឋាននេះ ។ ទន្ទឹមនឹងនេះ, ខ្ញុំក៏ស្វាគមន៍ផងដែរ ចំពោះការរៀបចំឱ្យមានកិច្ចប្រជុំក្រុមប្រឹក្សាភិបាលក្លឹប នៅឆ្នាំ ២០២៣ ឬ ពេលខាងមុខ ណាមួយ រួមជាមួយព្រឹត្តិការណ៍ផ្សេងៗទៀតរបស់ក្លឹបនៅលើទឹកដីឆ្នេរសមុទ្រកម្ពុជា។
មហាសន្និបាតនេះ ជាវេទិកាដ៏សំខាន់មួយផ្តល់ឱកាសឱ្យប្រទេសជាសមាជិកក្លឹប បានជួបជជែក និងផ្លាស់ប្តូរបទ ពិសោធន៍គ្នាលើការគ្រប់គ្រងឆ្នេរសមុទ្រ ក៏ដូចជាលើកឡើងនូវបញ្ហាប្រឈមរបស់ពួកគេ ដើម្បីស្វះស្វែងរកដំណោះ ស្រាយក្នុងការគ្រប់គ្រងឆ្នេរប្រកប ដោយនិរន្តរភាព និងរក្សាបាននូវភាពស្រស់ស្អាត និងការទាក់ទាញអ្នកទេសចរ។ ជាពិសេសមហាសន្និបាតនេះ ក៏ជាឱកាសក្នុងការផ្សព្វផ្សាយគោលដៅ និងផលិតផលទេសចរណ៍ផងដែរ៕






