ខេត្តកណ្តាលថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២០ ៖ ប្រជាពលរដ្ឋរស់នៅតាមបណ្តាយផ្លូវជាតិលេខ ២១A បានសម្តែងការអបអរសារទរបន្ទាប់ពីអាជ្ញាធរខេត្តកណ្តាល បានចាត់វិធានការបិទជាបណ្តោះអាសន្នទីតាំងដេប៉ូខ្សាច់សំណង់ចំនួន២កន្លែង ដែលបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ អ្នកធ្វើដំណើររស់នៅតាមសងខាងផ្លូវ។
ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្តាល បានដឹកនាំក្រុមការងារជំនាញមាន មន្ទីររ៉ែ និងថាមពលខេត្ត និងមន្ទីរសាធារណៈការខេត្ត អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំង បានចុះទៅពិនិត្យដេប៉ូខ្សាច់សំណង់ របស់លោក ឆេង សុខវិសាល និងលោក ស្រី ឈុន ម៉ៅ ដែលដេប៉ូទី១ ស្ថិតនៅភូមិព្រែកសំរោងទី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដេប៉ូទី២ ស្ថិតនៅ ភូមិស្វាយរលំ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ។
ឯកឧត្តមអភិបាលរងខេត្តបានមានប្រសាសន៍ថា ក្រោយអាជ្ញាធរទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋក្នុងតំបន់ដែលបង្កឡើងដោយដេប៉ូលក់ខ្សាច់ និងឡានដឹកខ្សាច់បណ្តាលអោយធ្លាក់ខ្សាច់ពាសពេញផ្លូវ អាជ្ញាធរខេត្តបានចុះពិនិត្យ និងប្រកាសបិទអាជីវកម្ម ដេប៉ូខ្សាច់ចំនួន២កន្លែងនេះជាបណ្តោះអាសន្នសិន។ឯកឧត្តមបន្តថា ការបិទបណ្តោះអាជីវកម្មដេប៉ូខ្សាច់នេះ អាចអនុញាតិអោយដំណើរការឡើងវិញបានលុះត្រាតែម្ចាស់អាជីវកម្មធ្វើកន្លែងលាងកង់រថយន្តអោយបានស្អាត សំអាតមុខផ្លូវចូលដេប៉ូអោយបានត្រឹមត្រូវ ឡានដឹកខ្សាច់ត្រូវគ្របតង់អោយបានត្រឹមត្រូវចៀសវាងការហុយ ធ្លាក់កំទេចកំទីមកលើផ្លូវសាធារណៈ។
ឯកឧត្តមបានបន្ថែមថា ចំណែកដេប៉ូទី២ ទីតាំងដេប៉ូនេះមិនទាន់មានលិខិតអនុញាតអោយធ្វើអាជីវកម្មនៅឡើយទេ និងមិនទាន់ធ្វើកន្លែងលាងកង់ឡានអោយបានត្រឹមត្រូវហើយម្ចាស់ដេប៉ូអាចធ្វើអាជីវកម្មបានលុះត្រាតែសុំច្បាប់អនុញាតអាជីវកម្មជាមុនសិន និងធ្វើកន្លែងលាងកង់រថយន្តអោយបានត្រឹមត្រូវ ហើយម្ចាស់អាជីវកម្មមិនត្រូវលក់ខ្សាច់សើមនោះទេចៀសវាងហៀរទឹកនៅតាមផ្លូវសាធារណៈ ម្ចាស់អាជីវកម្មត្រូវអនុវត្តតាមសារាចរ ណែនាំលេខ ០៣១០ របស់ក្រសួងរ៉ែ និងថាមពលឲ្យបានត្រឹមត្រូវ៕
អាជ្ញាធរខេត្តកណ្តាលចុះផ្អាកដេប៉ូខ្សាច់សំណង់ ២កន្លែងក្នុងក្រុងតាខ្មៅខេត្តកណ្តាលថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២០ ៖ ប្រជាពលរដ្ឋរស់នៅតាមបណ្តាយផ្លូវជាតិលេខ ២១A បានសម្តែងការអបអរសារទរបន្ទាប់ពីអាជ្ញាធរខេត្តកណ្តាល បានចាត់វិធានការបិទជាបណ្តោះអាសន្នទីតាំងដេប៉ូខ្សាច់សំណង់ចំនួន២កន្លែង ដែលបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ អ្នកធ្វើដំណើររស់នៅតាមសងខាងផ្លូវ។ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្តាល បានដឹកនាំក្រុមការងារជំនាញមាន មន្ទីររ៉ែ និងថាមពលខេត្ត និងមន្ទីរសាធារណៈការខេត្ត អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំង បានចុះទៅពិនិត្យដេប៉ូខ្សាច់សំណង់ របស់លោក ឆេង សុខវិសាល និងលោក ស្រី ឈុន ម៉ៅ ដែលដេប៉ូទី១ ស្ថិតនៅភូមិព្រែកសំរោងទី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដេប៉ូទី២ ស្ថិតនៅ ភូមិស្វាយរលំ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ។ ឯកឧត្តមអភិបាលរងខេត្តបានមានប្រសាសន៍ថា ក្រោយអាជ្ញាធរទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋក្នុងតំបន់ដែលបង្កឡើងដោយដេប៉ូលក់ខ្សាច់ និងឡានដឹកខ្សាច់បណ្តាលអោយធ្លាក់ខ្សាច់ពាសពេញផ្លូវ អាជ្ញាធរខេត្តបានចុះពិនិត្យ និងប្រកាសបិទអាជីវកម្ម ដេប៉ូខ្សាច់ចំនួន២កន្លែងនេះជាបណ្តោះអាសន្នសិន។ឯកឧត្តមបន្តថា ការបិទបណ្តោះអាជីវកម្មដេប៉ូខ្សាច់នេះ អាចអនុញាតិអោយដំណើរការឡើងវិញបានលុះត្រាតែម្ចាស់អាជីវកម្មធ្វើកន្លែងលាងកង់រថយន្តអោយបានស្អាត សំអាតមុខផ្លូវចូលដេប៉ូអោយបានត្រឹមត្រូវ ឡានដឹកខ្សាច់ត្រូវគ្របតង់អោយបានត្រឹមត្រូវចៀសវាងការហុយ ធ្លាក់កំទេចកំទីមកលើផ្លូវសាធារណៈ។ឯកឧត្តមបានបន្ថែមថា ចំណែកដេប៉ូទី២ ទីតាំងដេប៉ូនេះមិនទាន់មានលិខិតអនុញាតអោយធ្វើអាជីវកម្មនៅឡើយទេ និងមិនទាន់ធ្វើកន្លែងលាងកង់ឡានអោយបានត្រឹមត្រូវហើយម្ចាស់ដេប៉ូអាចធ្វើអាជីវកម្មបានលុះត្រាតែសុំច្បាប់អនុញាតអាជីវកម្មជាមុនសិន និងធ្វើកន្លែងលាងកង់រថយន្តអោយបានត្រឹមត្រូវ ហើយម្ចាស់អាជីវកម្មមិនត្រូវលក់ខ្សាច់សើមនោះទេចៀសវាងហៀរទឹកនៅតាមផ្លូវសាធារណៈ ម្ចាស់អាជីវកម្មត្រូវអនុវត្តតាមសារាចរ ណែនាំលេខ ០៣១០ របស់ក្រសួងរ៉ែ និងថាមពលឲ្យបានត្រឹមត្រូវ៕ ដោយ៖ ដាំ ជា
Posted by SEATV News 24 Hours on Monday, 27 April 2020





