កណ្តាល ៖ កម្លាំងនគរបាលស្រុកស្អាង កាលពីវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ បានធ្វើការបង្ក្រាប ក្រុមជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅចំណុចភូមិគោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល
ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យ៥នាក់ ខណៈដែល៣នាក់ផ្សេងទៀត កំពុងរត់គេចខ្លួន ព្រមទាំងធ្វើការដកហូតបាន ថ្នាំញៀនប្រភេទម៉ាទឹកកកកចំនួន១៨កញ្ចប់ ។
លោកវរសេនីយ៍ឯក សេង សុជាតិ អធិការប៉ូលិសស្រុកស្អាង បានឱ្យដឹងថា ជនសង្ស័យ៥នាក់ ដែលត្រូវឃាត់ខ្លួន
ទី១-ឃឹម បុល ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ គោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាងខេត្តកណ្តាល (ជួញដូរ),
ទី២-ឈ្មោះ សឿន ស៊ីម ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិ ទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល (ជួញដូរ),
ទី៣-ឈ្មោះ ពយ ផានិត ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ទីលំនៅបច្ចុប្បន្នភូមិ គោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល (ជួញដូរ) ឃាត់ខ្លួន,
ទី៤-ឈ្មោះ ម៉ឺន ប៊ុនសែន ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ទីលំនៅបច្ចុប្បន្នភូមិ ទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល(ប្រើប្រាស់) និង
ទី៥-ឈ្មោះ សោម សាត ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មកររោងចក្រ ទីលំនៅបច្ចុប្បន្នភូមិ
គោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល (ប្រើប្រាស់) ឃាត់ខ្លួន ។
រីឯបក្ខពួកគេ៣នាក់ទៀតបានរត់គេចខ្លួន ទី១-ឈ្មោះ ដូង សី ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិ គោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល (ជួញដូរ), ទី២-ឈ្មោះ នួន ក្បាលឡាន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិ គោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល (ជួញដូរ) និងទី៣-ឈ្មោះ ពយ រិត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិគោកអណ្ដែត ឃុំស្អាងភ្នំ (ជួញដូរ) ។
នៅពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចឆែកឆេររកឃើញ ម្សៅក្រាមពណ៌សថ្លា សង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន១៨កញ្ចប់ ក្នុងនោះ ធំ ០៣កញ្ចប់ និងតូច ១៥កញ្ចប់ និងសម្ភារៈវេចខ្ចប់ ប្រើប្រាស់មួយចំនួន ។
នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ឃឹម បុល បានសារភាពថា ខ្លួនទិញគ្រឿងញៀន (ម៉ាទឹកកក) ចំនួន ០១កញ្ចប់ធំ តម្លៃ ២០០,០០០៛ (ពីរសែនរៀល) ពីឈ្មោះ នួន ក្បាលឡាន នៅចំណុចភូមិគោកអណ្តែត ឃុំស្អាងភ្នំ ដើម្បីយកមកវេចខ្ចប់ លក់បន្ដក្នុង០១កញ្ចប់តម្លៃ ៣០,០០០៛ ។
ឈ្មោះ ពយ ផានិត បានសារភាពថា ម្សិលមិញ (០៨.០៧.២០១៨) ឈ្មោះ ឃឹម បុល បានអោយគ្រឿងញៀន (ម៉ាទឹកកក) ចំនួន ០៦កញ្ចប់តូចមកខ្លួន ដើម្បីយកទៅលក់អោយគេមិនស្គាល់ឈ្មោះ ក្នុង០១កញ្ចប់តូច តម្លៃ៣០,០០០៛ លក់អស់ ចំនួន ០៦កញ្ចប់ ។ ឈ្មោះ ឃឹម បុល អោយគ្រឿងញៀន (ម៉ាទឹកកក) ចំនួន០១កញ្ចប់មកខ្លួន ដើម្បីជក់។
ឈ្មោះពយ ផានិត អះអាងថាគ្រឿងញៀនខាងលើគឺ០៣កញ្ចប់ធំ ជារបស់ឈ្មោះ នួន ក្បាលឡាន និង១៥កញ្ចប់តូច ជារបស់ឈ្មោះពយ រិត(បងបង្កើត)។
ចំណែកឈ្មោះ សឿន ស៊ីម ជាអ្នកលក់គ្រឿងញៀនឲ្យឈ្មោះ ក្បាល ឡាន និងជួយវេចខ្ចប់ឲ្យឈ្មោះ ពយ រិត ។
រីឯឈ្មោះ ម៉ឺន ប៊ុនសែន និងឈ្មោះ សោម សាត បានសារភាពថាខ្លួនប្រើប្រាស់គ្រឿងញៀន។
បច្ចុប្បន្នជនសង្ស័យចំនួន ០៥នាក់ ខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្ដអនុវត្ដតាម នីតិវីធី ៕ ដោយ ដាំ ជា