ភ្នំពេញ ៖ យ៉ាងហោចណាស់មនុស្ស៤នាក់បានស្លាប់ របួស ធ្ងន់៤នាក់ និងរបួសស្រាល១នាក់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងនៅទូទាំងប្រទេសថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០៧ សីហានេះ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន ៩នាក់ គឺកើតឡើងដោយសារប៉ះទង្គិច ចំនួន៧លើក ៕