នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានទទួលជួបជាមួយបណ្ឌិត Rikhi Thakral នាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Thakral។
នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានថ្លែងអំណរគុណ លោកបណ្ឌិត Rikhi Thakral ដែលបានពង្រីកធុរកិច្ចរបស់គាត់ដល់ស្ទើរតែគ្រប់ប្រទេសសមាជិកអាស៊ានទាំងអស់ ព្រមទាំង ទីម័រខាងកើត ដែលពិតជាបានចូលរួមចំណែកដល់ការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន ក៏ដូចជា លើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនផងដែរ។






