(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្តែងនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះប្រទេសសមាជិកអាស៊ាន ដែលមានប្រជាជនបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩។
សម្ដេច តេជោ បានថ្លែងយ៉ាងដូច្នេះនៅព្រឹកថ្ងៃទី១៤ ខែមេសានេះ ចេញពីកិច្ចប្រជុំអាស៊ានតាមរយៈ video conference ។
សុន្ទរកថារបស់សម្តេចតេជោ បានលើកឡើងចំពោះមុខមេដឹកនាំអាស៊ានទាំង១០ ថា ផលប៉ះពាល់នៃជំងឺCovid-19 បានមកដល់លឿន និងមានទំហំធំ ហើយកំពុងរីករាលដាលពីវិស័យមួយទៅវិស័យមួយ។
ជាក់ស្តែង ការរីករាលដាលនៃជំងឺកូវី១៩ បាននិងកំពុងបង្កឲ្យមានផលប៉ះពាល់កាន់តែខ្លាំងដល់ការអភិវឌ្ឍអាស៊ានជារួម ដោយមិនត្រឹមតែលើប្រព័ន្ធសុខាភិបាល
ប៉ុណ្ណោះទេ ប៉ុន្តែក៏បានប៉ពាល់ដល់វិស័យទេសចរណ៍ ពាណិជ្ជកម្ម ហិរញ្ញវត្ថុ ឧស្សាហកម្ម ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាជនទូទៅក្នុងតំបន់អាស៊ាន និងទូទាំងពិភពលោក៕