សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម រួមនិងសេចក្តី ព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិតរវាងប្រទេសទាំងពីរត្រូវបានរដ្ឋសភា អនុម័តនៅក្នុងសម័យប្រជុំវិសាមញ្ញរដ្ឋសភា ព្រឹកថ្ងៃទី១៣ មីនានេះ។
សន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រ
កម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវបានរៀបចំឡើងដោយរាជរដ្ឋាភីបាលកម្ពុជា និងរដ្ឋាភិ បាលវៀតណាម ដោយបានឆ្លងកាត់កិច្ចប្រជុំពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់ស្របតាមច្បាប់នៃភាគី នីមួយៗ និងតាមច្បាប់អន្តរជាតិ ដែលកិច្ចប្រជុំលើកទី១ ធ្វើឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីខែធ្នូ ឆ្នាំ២០១៤ និងលើកទី២ ធ្វើឡើងនៅខេត្តសៀមរាប ប្រទេសកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០១៥ ដោយភាគីទាំងពីរបានឯកភាពគ្នា និងចុះហត្ថលេខាជាផ្លូវការលើសន្ធិសញ្ញាកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០១៦ នៅទីក្រុងហាណូយ។
សន្ធិសញ្ញានេះមានគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរសំដៅប្រយុទ្ធប្រឆាំងនឹងបទល្មើសប្រកបដោយប្រសិទ្ធភាព ដោយឈរលើមូលដ្ឋានគោរព អធិបតេយ្យគ្នាទៅវិញទៅមក សមភាព និងផលប្រយោជន៍រួមទាំងសងខាង ហើយជាផ្នែកមួយនៃកិច្ចសហ ប្រតិបត្តិការអន្តរជាតិ ក្នុងការចូលរួមយ៉ាងសកម្មក្នុងក្របខ័ណ្ឌច្បាប់អន្តរជាតិដើម្បីប្រយុទ្ធប្រឆាំងនឹង ឧក្រិដ្ឋកម្មឆ្លងដែនផងដែរ។
នេះបើតាមការបញ្ជាក់របស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងសេចក្តីថ្លែងហេតុនៃ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុង
វិស័យព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានដាក់ ជូនសម័យប្រជុំវិសាមញ្ញរដ្ឋសភាពិនិត្យ ពិភាក្សា និងអនុម័តកាលពីព្រឹកមិញ ហើយជាមួយគ្នានេះរដ្ឋសភា ក៏បានអនុម័តផងដែរនូវសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិតរវាង ប្រទេសទាំងពីរកម្ពុជា វៀតណាម ដែលសន្ធិសញ្ញានេះមានគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងការផ្ទេរទណ្ឌិត ដើម្បីផ្តល់ឱកាសដល់ទណ្ឌិតអាចធ្វើសមាហរណកម្មទៅក្នុងសង្គម និងក្នុងគោល បំណងធ្វើកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តសាលក្រមព្រហ្មទណ្ឌថែមទៀតផង៕






