(ខេត្តកំពង់ស្ពឺ,ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០)៖ កាលពីវេលាម៉ោង០៤និង៣០នាទីរសៀល ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០ ២០ កន្លងទៅ កំលាំងជំនាញការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដឹកនាំដោយលោកស្រីវរ សេនីយ៍ទោ មួន មល្លិកា នាយ ការិ យាល័យ បានឆ្មក់ចូលបង្រ្កាបទីតាំងបង្កប់សេវាផ្លូវភេទជ្រកក្រោមផ្លាកម៉ាស្សាកោសជប់ស្ថិតក្នុងភូមិកាយៀវ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
កិច្ចប្រតិបត្ដិការកម្លាំងជំនាញឃាត់ខ្លួនម្ចាស់បើកទីតាំងម្នាក់មានឈ្មោះឈួន ប៊ុនថន ភេទប្រុស អាយុ៤០ឆ្នាំមុខរបរបើកម៉ាស្សាកោសជប់។ តាមការបញ្ជាក់ឲ្យដឹងពីលោកស្រី មួន មល្លិកានាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារ អនីតិជនថា ៖ ក្រោយទទួលបានព័ត៌មានលោកស្រីបានគោរពស្នើសុំគោលការណ៍ដឹកនាំពីលោក ឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរ បាលខេត្ដកំពង់ស្ពឺ និងបានការឯកភាពពីរលោកស្រី ចាតសូ រស្មី ព្រះរាជអាជ្ញាអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺដោះម្បីប្រតិបត្ដិការរំដោះនារីរងគ្រោះដោយសារការចាញ់កលល្បិចលួងលោមពីថៅកែអោយរកស៊ីទទួលសេវាផ្លូវភេទផងនិងឲ្យ ធ្វើជាអ្នកម៉ាស្សាកោសជប់(នារីបំរើភ្ញៀវ ..) ។
បច្ចុប្បន្ន ថៅកែ ម្នាក់ជាម្ចាស់ទីតាំងបង្កប់សេវាផ្លូវភេទត្រូវបានជំនាញកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺចាត់ការនីតិវិធីបន្ដ រីឯនារីរងគ្រោះបានប ញ្ជូនទៅជំនាញជួយដល់ស្រ្ដីងាយរងគ្រោះផងដែរ។
គេសង្កេតឃើញថាចាប់តាំងពីលោកស្រី វរសេនីយ៍ទោ មួន មល្លិកា ឡើងកាន់តំណែងជានាយការិយាល័យជួញដូរមនុស្សនិង ការពារអនីតិជនថ្មីៗមកហើយលោកស្រីជាកូនបង្កើតរបស់លោកឧត្តមសេនីយ៍ទោសម សាមួន ស្នងការនគរ បាលខេត្តកំពង់ស្ពឺផងដែរនោះការអនុវត្តហាក់មានប្រសិទ្ធភាពល្អ៕






