CGTN÷ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសឥណ្ឌា លោក អ៊ីរ៉ាច អេឡាហ៊ី (Iraj Elahi) បាននិយាយកាលពីថ្ងៃសុក្រ ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌ មាន ANI ថា ប្រទេសអ៊ីរ៉ង់ ចង់លក់ប្រេងទៅឱ្យប្រទេសឥណ្ឌា ហើយត្រៀមខ្លួនរួចជាស្រេចក្នុងការចែកចាយវាផងដែរ។ លោក អេឡាហ៊ី (Elahi) បាននិយាយថា យើងតែងតែបង្ហាញពីការត្រៀមខ្លួនរបស់យើង ដើម្បីបង្កើនទំនាក់ទំនងសេដ្ឋកិច្ច ជាមួយឥណ្ឌាជានិច្ច។ លោកបន្តថា សម្រាប់ប្រទេឥណ្ឌា យើងត្រៀមខ្លួនរួច ជាស្រេចក្នុងការចែកចាយប្រេង ដោយបន្ថែមថា ទណ្ឌ កម្មរបស់សហរដ្ឋអាមេរិក គឺជាឧបសគ្គមួយរបស់ពួកគេផងដែរ៕
បកប្រែដោយ រម៉ាម វ៉ុង