(បន្ទាយមានជ័យ,ថ្ងៃទី២២ ខែ កក្កដា ឆ្នាំ២០២០)៖ ម៉ូតូសេរីទំនើបៗនាំចូលតាមគេចពន្ធតាមច្រករបៀងដាក់តាំងលក់នៅទីតាំង៣កន្លែងផ្សេងគ្នាត្រូវបានមន្ត្រីគយចល័តក្រសួងឃាត់បានចំនួន១២គ្រឿង លើកដាក់រថយន្តបញ្ជូនទៅការិយាល័យគយចល័តនៃការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ទីតាំងនៅចំណុចគល់ស្ពានទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីឲ្យម្ចាស់ចូលប្រកាសពន្ធទៅតាមច្បាប់ កាលពីរសៀលថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២០នៅចំណុចផ្សារអគ្គឋិតក្នុងភូមិបាលិលេយ្យ១,សង្កាត់/ក្រុងប៉ោយប៉ែត។
កម្លាំងគយចល័តនៃការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥( គយចល័តក្រសួង)បានសហការជាមួយព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងអាវុធហត្ថ នគរបាល ចុះប្រតិបត្តិការឆែកឆេរឃ្លាំងចំនួន៣ទីតាំង ដកហូតបានម៉ូតូសេរីទំនើបៗ ចំនួន១២គ្រឿង ដែលមានម៉ូតូម៉ាក ហ្សូមមើអិច វេវ គ្លិច និងស្កូបពី ស៊េរីខ្ពស់ៗផងដែរ។
មន្ត្រីគយចល័តក្រសួងបានប្រាប់ថា ការចុះប្រតិបត្តិការនេះ គឺធ្វើដូចសព្វមួយដង ដែលចុះឆែកឆែររកម៉ូតូដែលគ្មានពន្ធ ដើម្បីយកទៅកាន់ការិយាល័យដើម្បីទុកឲ្យម្ចាស់ចូលខ្លួនទៅប្រកាសពន្ធ ស្របទៅតាមច្បាប់។
សកម្មភាពរបស់កម្លាំងមន្ត្រីគយល័ត ធ្វើឲ្យអ្នកឃើញហេតុការណ៍មានការអប់អរសាទរចំពោះចំណាត់ការនេះ ក៏ប៉ុន្តែសំណូមពរឲ្យបន្តធ្វើដូចភ្លៀងរលឹមព្រោះខេត្តបន្ទាយមានជ័យជាខេត្តដែលនៅជាប់ព្រំដែនថៃមានច្រករបៀងច្រើន ហើយអ្នករកស៊ីរត់ពន្ធម៉ូតូឆ្លងដែនតាមច្រករបៀងធ្វើឲ្យពន្ធដែលចូលរដ្ឋមានការបាត់បង់ក្នុងមួយខែរាប់ម៉ីនដុល្លា និងដើម្បីបង្កើនថវិកាពន្ធចូលរដ្ឋឲ្យកាន់តែកើនឡើងថែមទៀត៕
ដោយ៖នីម វណ្ណា(កែសម្រួលដោយ មណ្ឌល កែវ)
ម៉ូតូស៊េរីទំនើបចំនួន១២គ្រឿងនាំចូលតាមច្រករបៀងគេចពន្ធដាក់តាំងលក់ ត្រូវកម្លាំងគយចល័តក្រសួងចាប់ឲ្យម្ចាស់ចូលបង់ពន្ធ(បន្ទាយមានជ័យ,ថ្ងៃទី២២ ខែ កក្កដា ឆ្នាំ២០២០)៖ ម៉ូតូសេរីទំនើបៗនាំចូលតាមគេចពន្ធតាមច្រករបៀងដាក់តាំងលក់នៅទីតាំង៣កន្លែងផ្សេងគ្នាត្រូវបានមន្ត្រីគយចល័តក្រសួងឃាត់បានចំនួន១២គ្រឿង លើកដាក់រថយន្តបញ្ជូនទៅការិយាល័យគយចល័តនៃការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ទីតាំងនៅចំណុចគល់ស្ពានទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីឲ្យម្ចាស់ចូលប្រកាសពន្ធទៅតាមច្បាប់ កាលពីរសៀលថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២០នៅចំណុចផ្សារអគ្គឋិតក្នុងភូមិបាលិលេយ្យ១,សង្កាត់/ក្រុងប៉ោយប៉ែត។កម្លាំងគយចល័តនៃការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥( គយចល័តក្រសួង)បានសហការជាមួយព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងអាវុធហត្ថ នគរបាល ចុះប្រតិបត្តិការឆែកឆេរឃ្លាំងចំនួន៣ទីតាំង ដកហូតបានម៉ូតូសេរីទំនើបៗ ចំនួន១២គ្រឿង ដែលមានម៉ូតូម៉ាក ហ្សូមមើអិច វេវ គ្លិច និងស្កូបពី ស៊េរីខ្ពស់ៗផងដែរ។ មន្ត្រីគយចល័តក្រសួងបានប្រាប់ថា ការចុះប្រតិបត្តិការនេះ គឺធ្វើដូចសព្វមួយដង ដែលចុះឆែកឆែររកម៉ូតូដែលគ្មានពន្ធ ដើម្បីយកទៅកាន់ការិយាល័យដើម្បីទុកឲ្យម្ចាស់ចូលខ្លួនទៅប្រកាសពន្ធ ស្របទៅតាមច្បាប់។សកម្មភាពរបស់កម្លាំងមន្ត្រីគយល័ត ធ្វើឲ្យអ្នកឃើញហេតុការណ៍មានការអប់អរសាទរចំពោះចំណាត់ការនេះ ក៏ប៉ុន្តែសំណូមពរឲ្យបន្តធ្វើដូចភ្លៀងរលឹមព្រោះខេត្តបន្ទាយមានជ័យជាខេត្តដែលនៅជាប់ព្រំដែនថៃមានច្រករបៀងច្រើន ហើយអ្នករកស៊ីរត់ពន្ធម៉ូតូឆ្លងដែនតាមច្រករបៀងធ្វើឲ្យពន្ធដែលចូលរដ្ឋមានការបាត់បង់ក្នុងមួយខែរាប់ម៉ីនដុល្លា និងដើម្បីបង្កើនថវិកាពន្ធចូលរដ្ឋឲ្យកាន់តែកើនឡើងថែមទៀត៕ដោយ៖នីម វណ្ណា(កែសម្រួលដោយ មណ្ឌល កែវ)
Posted by SEATV News 24 Hours on Tuesday, 21 July 2020





