ព្រឹទ្ធសភា បានបង្កើនកញ្ចប់ជំនួយសម្រាប់អ៊ុយក្រែន និងអ៊ីស្រាអែលមួយថ្ងៃបន្ទាប់ពីគណបក្សសាធារណរដ្ឋ បានបិទសន្តិសុខព្រំដែនទ្វេភាគីធំជាងមុន និងសំណើជំនួយបរទេស។
ដោយឆ្លងកាត់ឧបសគ្គដំបូង សមាជិកសភាបានបោះឆ្នោត ៦៧-៣២ ដើម្បីពិចារណាកញ្ចប់ជំនួយ $៩៥ពាន់លាន។
គណបក្សប្រជាធិបតេយ្យពេញចិត្តនឹងការផ្តល់ជំនួយនេះ ប៉ុន្តែគណបក្សសាធារណរដ្ឋនៅតែមានការចង់បំបែក។
សេចក្តីព្រាងច្បាប់ថ្មីនេះ បានដកវិធានការព្រំដែនអាមេរិកមួយចំនួនចេញពីកញ្ចប់ថវិកាចំនួន ១១៨ពាន់លានដុល្លារ ដែលសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋបានបោះឆ្នោតទម្លាក់កាលពីថ្ងៃពុធ។
នៅមានការខ្វែងគំនិតគ្នាជាច្រើន ក្នុងចំណោមសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ ដែលអាចបណ្តាលឱ្យដំណើរការនេះអូសបន្លាយជាច្រើនថ្ងៃ។ ប្រសិនបើព្រឹទ្ធសភាបន្តអនុម័តជំនួយនោះ វានៅតែត្រូវអនុម័តដោយសភាតំណាង សភាមានសំឡេងភាគច្រើនពីគណបក្សសាធារណរដ្ឋដែលមិនមានឆន្ទៈក្នុងការអនុម័តការផ្តល់មូលនិធិបែបនេះ។
នេះអាចជាការបញ្ជូនលើកចុងក្រោយរបស់សភា ក្នុងការផ្ដល់ជំនួយដល់អ៊ុយក្រែនសម្រាប់អនាគតដ៏ខ្លីខាងមុខ ហើយអ៊ុយក្រែនក៏បានរំលឹកថា ខ្លួនប្រហែលជាមិនអាចការពារខ្លួនដោយជោគជ័យប្រឆាំងនឹងរុស្ស៊ីដោយគ្មានការគាំទ្រពីទីក្រុងវ៉ាស៊ីនតោននោះទេ។
សហរដ្ឋអាមេរិក ដែលជាអ្នកផ្តល់ជំនួយដ៏ធំបំផុតដល់អ៊ុយក្រែន មិនអាចផ្តល់ជំនួយបន្ថែមចាប់តាំងពីខែធ្នូ ដោយសារតែការជាប់គាំងនយោបាយនៅក្នុងសភា៕ប្រែសម្រួលដោយ ៖ មិត្ត មួយហ្គិច