រដ្ឋាភិបាលបារាំង នៅតែរក្សាកិច្ចសហប្រតិបត្តិការហិរញ្ញប្បមទានក្នុងទំហំឥណទានសម្បទានប្រចាំឆ្នាំ ចន្លោះពី ១០០- ១២០ លានអឺរ៉ូ សម្រាប់រួមចំណែក ក្នុងការអភិវឌ្ឍ និងស្តារសេដ្ឋកិច្ចកម្ពុជាបន្ទាប់ពីវិបត្តិកូវីដ-១៩។
ក្នុងភាពជាដៃគូអភិវឌ្ឍន៍ លោក Jean-Pierre Marcelli នាយក AFD ប្រចាំតំបន់អាស៊ីអាគ្នយ៍ បានគូសបញ្ជាក់ថា រដ្ឋាភិបាលបារាំង នៅតែរក្សាកិច្ចសហប្រតិបត្តិការហិរញ្ញប្បមទានក្នុងទំហំឥណទានសម្បទានប្រចាំឆ្នាំ ចន្លោះពី ១០០- ១២០ លានអឺរ៉ូ សម្រាប់រួមចំណែក ក្នុងការអភិវឌ្ឍ និងស្តារសេដ្ឋកិច្ចកម្ពុជាបន្ទាប់ពីវិបត្តិកូដ-១៩ ស្របតាមគោល នយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជា។
ពិសេសគាំទ្រដល់យុទ្ធសាស្ត្ររបស់ AFD (Country Strategy 2022-2026) ដែលផ្តោតទៅលើគោលដៅសំខាន់ ការអភិវឌ្ឍដែលបន្សំទៅនឹងបម្រែបម្រួលអាកាស ធាតុ និងកាត់បន្ថយការបំភាយឧស្ម័នកាបូន ការចូលរួមបង្កើត ការងារ និងកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធប្រកបដោយចីរភាព និងអភិបាល កិច្ចល្អ។
ការបញ្ជាក់របស់នាយក AFD ប្រចាំតំបន់អាស៊ីអាគ្នយ៍ ធ្វើឡើងក្នុងជំនួបសម្តែងការគួរសម ជាមួយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅរសៀលថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ២០២២។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន បានអបអរសាទរ ចំពោះលោក Jean-Pierre Marcell ដែលទើបត្រូវបានតែងតាំងជា នាយក AFD ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងលោកសី Sandrine Boucher ដែលទើបត្រូវបានតែងតាំងជានាយក AFD ប្រចាំកម្ពុជា។
ឯកឧត្តម មានការជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់លោក Jean-Pierre Marcell និងលោកស្រី Sandrine Boucher កិច្ចសហការរវាងរាជរដ្ឋាភិបាលកម្ពុជា និង AFD នឹងត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរហើយនាំមកនូវលទ្ធផលប្រកបដោយផ្លែផ្កា។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា ទីភ្នាក់ ងារ AFD បានចូលរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា តាមរយះការផ្តល់ហិរញ្ញប្បទាន ដល់គម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា និងផ្តល់ហិរញ្ញប្បទានដល់វិស័យឯកជន។
សូមជម្រាបថា ក្នុងរយះពេល ៣០ ឆ្នាំចុងក្រោយនេះ តាមរយៈ AFD សាធារណរដ្ឋបារាំង បានផ្ដល់ហិរញ្ញ ប្បទានសរុបប្រមាណ ៨៨៨ លានអឺរ៉ូ ដល់កម្ពុជា។
ក្នុងនោះមាន ឥណទានសម្បទានចំនួន ៥៣៣ លានអឺរ៉ូ និងហិរញ្ញប្បទានឥតសំណងចំនួន ១៧៨ លានអឺរ៉ូ ដោយផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវជនបទ ធារាសាស្ត្រ កសិកម្មទឹកស្អាត អគ្គិសនី អប់រំ និងសុខាភិបាល។
ហិរញ្ញប្បទានសហ ប្រតិបត្តិការនេះ បានឆ្លើយតបនឹងតម្រូវការនៃការអភិវឌ្ឍ និងទាន់ពេលវេលា ស្របតាមកម្មវិធី និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបានអនុលោមទៅនឹងផែនការយុទ្ធសាស្ត អភិវឌ្ឍន៍ជាតិ យុទ្ធសាស្ត្រចតុកោណ, យុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណ: ក្របខណ្ឌយុទ្ធសាស្ត្រកម្មវិធីស្តារ និង ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយ កូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១- ២០២៣ និងកម្មវិធីវិនិយោគសាធារណៈ៣ ឆ្នាំរំកិល២០២២- ២០២៤ ជាដើម ។
ឯកឧត្តមអគ្គបណ្ឌិត បញ្ជាក់ថា ចំពោះមុខ រាជរដ្ឋាភិបា លកម្ពុជា នឹងបន្តជំរុញការធ្វើកំណែទម្រង់រចនាសម្ព័ន្ធ ដោយ ផ្តោតលើវិស័យអាទិភាពនានា ដូចជា ឡូជីស្ទីក ថាមពល ជំនាញ ឌីជីថល សហត្រាសធុនតូច និងមធ្យម និងកិច្ច សម្រួលពាណិជ្ជកម្ម ព្រមទាំងការកែលម្អបរិយាកាសវិនិយោគ និងធុរកិច្ច ដើម្បីជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ការទ្រទ្រង់កំណើន និងការលើកកម្ពស់ភាពប្រកួតប្រជែង ព្រម ទាំងការជំរុញការនាំចេញ ទាំងក្នុងក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី ក៏ដូចជា ទាំងក្នុងនិន្នាការនៃការផ្លាស់ទីតាំងវិនិយោគ (Investment Relocation) នៅក្នុងតំបន់ផងដែរ ។
លោក Jean-Pierre Marcell បានសាទរចំពោះរាជរដ្ឋាភិ បាលកម្ពុជា ក៍ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលសម្រេចបានលទ្ធផលដ៏ត្រចះត្រចង់ក្នុងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងទទួលបានកំណើនសេដ្ឋកិច្ច គួរឱ្យកត់សម្គាល់ ក្នុងបរិការណ៍ដែលពិភព លោកកំពុងប្រឈមនឹងវិបត្តិសេដ្ឋ កិច្ច ដែលបណ្ដាល មកពីការរីករាលដាលនៃជំងឺកូវីដ១៩ និងសង្គ្រាមរវាង រ៉ុស្ស៊ី និងអ៊ុយក្រែន។
លោក Jean-Pierre Marcelli បានវាយតម្លៃខ្ពស់ចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលបានគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងមានប្រសិទ្ធភាព និង ចាប់ផ្តើមបើកប្រទេស និងសេដ្ឋ កិច្ច ឡើងវិញយ៉ាងឆាប់រហ័ស។ លោក បានគូសបញ្ជាក់ផងដែរថា AFD នឹងបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដោយសន្យាបង្កើន ទំហំហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់កម្ពុជាឱ្យស្របទៅនឹងបរិការណ៍បច្ចុប្បន្ន៕






